ប្រវត្តិ លោកនាយករដ្ឋមន្រី្ត ហ៊ុន សែន

hun senលោក ហ៊ុន សែន បច្ចុប្បន្នជា​នាយករដ្ឋមន្ត្រី​ប្រទេស​កម្ពុជា ​លោកមានគោរម​ងារជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ហើយបច្ចុប្បន្ន ហើយ​លោក​ជា​មេ​ដឹកនាំ​ដ៏​សំខាន់​មួយ​រូប​ក្នុង​ជួរគណបក្សប្រជាជនកម្ពុជាផងដែរ កាលពីឆ្នាំ១៩៧៩​ លោក​បាន​ដឹក​នាំ​ទ័ពដែល​មាន​ការ​ចូល​រួមពីទ័ព​ភាគីប្រទេស​វៀតណាម​ដើម្បី​ផ្តួល​រលំ​របប​ខ្មែរក្រហម។លោកក៏ជា ​សមាជិក​ទាហានខ្មែរក្រហម ដែល​បាន​រត់​គេច​ទៅ​ប្រទេស​វៀតណាម មុន​ឆ្នាំ១៩៧៩ ហើយ​បាន​ទាក់ទង​បញ្ជាទ័ព​ប្រទេស​វៀតណាម ដើម្បី​​វាយ​​បក​​រំលំ​​ខ្មែរក្រហម​វិញ។​ ហើយ​ចាប់​ពី​ពេល​នោះ​មក​គាត់​ក៏​បាន​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ ឥទ្ធិពលនិងកេរ្ត៏ឈ្មោះល្បីល្បាញ។ គេថា​ ហ៊ុន សែន ជា​កូន​យួន​ព្រោះ​មាន​ឈ្មោះ​ថា​ មាយភុក មាន​ ២ ន័យ ១. បាន​សុខសាន្ត​ជា​រហូត ២. មាយ មាន​ន័យ​ថា​លុក ភុក​មាន​ន័យ​ថា​សុខ​ស័ក្ក មាន​ន័យ​ថា​លុក​ជាតិ​ដើម្បី​សុខ ម៉្យាង​ទៀត​នៅ​ស្រុក​ចិន​ពី​ដើម គេ​ប្រើ​ពាក្យ​ ភុក​ សម្រាប់​ហៅ​អ្នក​បម្រើ មាន​ន័យ​ថា អាច​ជឿ​បាន ។ មិន​ដឹង​យួន​ដាក់​ឈ្មោះ​លោក​ហ៊ុន សែន​មាន​ន័យ​យ៉ាង​ម៉េច​ដែរ !!!

ជីវប្រវត្តិ

លោក ហ៊ុន សែន កើតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ (ក្នុង​ប្រវត្តិរូប​ផ្លូវការ ថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១) នៅឃុំ ពាម​កោះស្នា ស្រុក ​ស្ទឹងត្រង់​ ខេត្តកំពង់ចាម ប្រទេសកម្ពុជា។ ក្រោយពី​សម្តេចបាន​បញ្ចប់​បឋមសិក្សា នៅឯ​ស្រុកកំណើត នៅឆ្នាំ១៩៦៥​សម្តេចបាន​មករស់នៅ​រាជធានី​ភ្នំពេញដោយ​ស្នាក់នៅ​វត្តនាគវ័ន និងសិក្សា​នៅ​វិទ្យាល័យ​ឥន្ទ្រទេវី​ដើម្បីបន្ត​ការសិក្សា​ ថ្នាក់អនុវិទ្យាល័យ។
នៅឆ្នាំ១៩៧០ ប្រទេសកម្ពុជា​បាន​ធ្លាក់ចូល​ក្នុង​ភ្លើង​សង្គ្រាម។ ដើម្បី​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​ពី សម្តេច នរោត្តម សីហនុ ឲ្យប្រជាជនកម្ពុជា​ចូលរួម​ក្នុង​ចលនា​ប្រឆាំង​នឹង​ពួកចក្រពត្តិនិយម​ក្នុង អាយុ ១៨ឆ្នាំ ហ៊ុន សែន បាន​ចូលរួម​ក្នុង​ចលនា​តស៊ូនេះ។
មុនថ្ងៃ ​ទទួល​ជ័យជំនះ ១៧មេសា ឆ្នាំ១៩៧៥ មួយថ្ងៃ គឺថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ សម្តេច ហ៊ុន សែន បាន​រងរបួស​ភ្នែកខាងធ្វេង។ ក្រោយពី​សម្តេច បានជាសះស្បើយ​ឡើងវិញ ពីការ​ព្យាបាល​អស់រយៈពេល​យ៉ាងយូរ សម្តេច​បាន រៀបអាពាហ៍ពិពាហ៍​ជាមួយ​លោកជំទាវ ប៊ុន រ៉ានី ​មានកូន​ប្រុស​បីនាក់ និងកូន​ស្រី​បីនាក់ ក្នុងនោះ​មានកូន​ស្រីម្នាក់​ជាកូនចិញ្ជឹម ( ហ៊ុន ម៉ាណែត, ហ៊ុន ម៉ាណា, ហ៊ុន ម៉ានីត, ហ៊ុន ម៉ានី, ហ៊ុន ម៉ាលី, និង ហ៊ុន ម៉ាលីស)។
ក្នុងឆ្នាំ១៩៧៧ ដោយ​មិនពេញចិត្ត​ទៅនឹង​របប​នយោបាយ​ប្រល័យ​ពូជសាសន៍​ ប៉ុល ពត សម្តេចបាន ចាកចោល​គ្រួសារ​ជាទី​ស្រលាញ់​ម្តងទៀត​ ដើម្បី​ដឹកនាំ​ចលនា​រំដោះ​ប្រទេស និង​ប្រជាជន​ពីរបប​ដ៏សាហាវ​យង់ឃ្នង​នេះ។ នៅឆ្នាំ១៩៧៨ សម្តេច​បានក្លាយ​ជាស្ថាបនិក​មួយរូប នៃចលនា​សង្គ្រោះ​ជាតិកម្ពុជា ហៅថា​​រណសិរ្ស សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែលមាន​កិច្ចសហ​ប្រតិបត្តការ​ជាមួយ​ចលនា​ស្នេហាមាតុភូមិ​ជាច្រើនទៀត និង​ការគាំទ្រ​ដោយ​កម្លាំង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម។ ចលនានេះ​បាន​ជួយរំដោះ​ប្រទេស និង​ប្រជាជន​កម្ពុជា​អោយ​រួចផុតពី​របប​ប្រល័យ​ពូជសាសន៍​ប្រជាធិប​ តេយ្យកម្ពុជា នៅ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ សម្តេច ហ៊ុន សែន គឺជា​តំណាង​ហត្ថលេខី​ដ៏សំខាន់​មួយរូប​ក្នុងដំណើរ​ការ​ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ២៣ តុលា ឆ្នាំ១៩៩១ ជាលទ្ធផល​នៃកិច្ច​ព្រមព្រៀងនេះ គឺ ការ​បោះឆ្នោត​សកល និង​ដោយ​សេរី​មួយ​ ដែលបាន​ធ្វើឡើង​ជាលើកដំបូង​នៅកម្ពុជា​ក្នុង​ឆ្នាំ១៩៩៣។ ពីឆ្នាំ១៩៩៣-១៩៩៨ សម្តេចបាន​កាន់តួនាទីជា​សហនាយករដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រីទី២) ក្នុង​រដ្ឋាភិបាល​ចម្រុះ​នីតិកាលទី១ នៃរដ្ឋសភាជាតិ
ការបោះឆ្នោតជាសកលនៅឆ្នាំ១៩៩៨ សម្តេចបាន​ដឹកនាំ គណបក្សប្រជាជនកម្ពុជា ក្នុងនាម​សម្តេចជា​អនុប្រធាន រហូត​ទទួលបាន​ជោគជ័យ ហើយបាន​ក្លាយ​ជានាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​ដឹកនាំ​រដ្ឋាភិបាល​ចម្រុះ នីតិកាលទី២ នៃរដ្ឋសភាជាតិ ដែលមាន​គណបក្សធំៗពីរគឺ គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ីនប៉ិច។ ក្រោមការ​ដឹកនាំ​របស់សម្តេច ប្រទេសកម្ពុជា​បានក្លាយ​ជា សមាជិកទី១០​នៃ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍។
ក្នុងនាមសម្តេច ហ៊ុន សែន ជាបេក្ខភាព​នាយករដ្ឋមន្ត្រី នៃគណបក្សប្រជាជនកម្ពុជា សម្តេចបាន​ដឹកនាំអោយ​មានជ័យជំនះម្តងទៀត​ក្នុងការ​បោះឆ្នោត​ជាសកល​ក្នុង​ ខែកក្កដា​ឆ្នាំ២០០៣។ ក្រោយពី​មានការ​ជាប់គាំង​ខាងនយោបាយ​អស់រយៈពេល​ជាច្រើនខែ សម្តេច​ក៏បាន​ទទួល​ជោគជ័យ​ក្នុងការ​បង្កើត រដ្ឋាភិបាលចំរុះ​ជាមួយ​នឹង​គណបក្សហ្វ៊ុនស៊ីនប៉ិច​ក្នុងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៤ ហើយបាន​ក្លាយជានាយករដ្ឋមន្ត្រី ដឹកនាំរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ ក្រោយពី​ទទួលបាន​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​ជាសកល ២៧កក្កដា ឆ្នាំ២០០៨ ដែល​គណបក្សប្រជាជនកម្ពុជា​ឈ្នះបាន៩០អាសនៈ​ក្នុង១២៣អាសនៈក្នុងសភាជាតិ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឡើងកាន់​ដំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ក្នុង នីតិកាលទី៤ នៃរដ្ឋសភាជាតិ​សំរាប់ដំណាក់កាល​ប្រាំឆ្នាំ (២០០៨-២០១៣)។
ដោយសារ ​ការ​ទទួល​ស្គាល់​ចំពោះ កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ផ្សះផ្សា​ជាតិ សន្តិភាព ព្រមជាមួយ​នឹងការ​ខិតខំ អភិវឌ្ឍន៍​សេដ្ឋកិច្ច សម្តេច ហ៊ុន សែន ត្រូវបាន​ប្រទាន​ងារជា “ សម្តេច ” ដោយព្រះមហាក្សត្រ សម្តេចព្រះបាទព្រះ​នរោត្តម សីហនុ

ការ​សិក្សា

  • ​សម្តេចបាន​បញ្ចប់​បឋមសិក្សា នៅឯ​ស្រុកកំណើត នៅឆ្នាំ១៩៦៥​សម្តេចបាន​មករស់នៅ​រាជធានី​ភ្នំពេញដោយ​ស្នាក់នៅ​វត្តនាគវ័ន និងសិក្សា​នៅ​វិទ្យាល័យ​ឥន្ទ្រទេវី​ដើម្បីបន្ត​ការសិក្សា​ ថ្នាក់អនុវិទ្យាល័យ។
  • នៅឆ្នាំ១៩៩១ សម្តេច​បាន​ទទួល បរិញ្ញាបត្រ​ផ្នែក​នយោបាយពី Cambodian Tertiary Education និង​បណ្ឌិត​វិទ្យា​សាស្ត្រ​នយោបាយ​ពី​National Political Academy នៅទីក្រុងហាណូយ
  • នៅឆ្នាំ១៩៩៥ សម្តេចបាន​ទទួល​បណ្ឌិត​កិត្តិយស “ បណ្ឌិតនយោបាយវិជ្ជាសាស្រ្ត ” ពី​សាកលវិទ្យាល័យ Southern California University for Professional Studies, USA សហរដ្ឋអាមេរិក
  • នៅឆ្នាំ១៩៩៦ សម្តេចបាន​ទទួល​បណ្ឌិតច្បាប់​ពីមហាវិទ្យាល័យ IOWA Wesleyan College, USA សហរដ្ឋអាមេរិក។
  • នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០០១ នាទីក្រុង​សេអ៊ូល គណៈកម្មាធិការ​ផ្តល់​រង្វាន់​នៃ​សាកលវិទ្យាល័យ Graduate School of Dankook University ក្នុងប្រទេស​កូរ៉េខាងត្បូង បានផ្តល់​បណ្ឌិត​កិត្តិយស ផ្នែកវិទ្យាសាស្រ្ត​នយោបាយ ជូន​សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុង​កិច្ចខិតខំ​ប្រឹប្រែង​ផ្សះផ្សាជាតិ ការស្តារ​ឲ្យមាន​សន្តិភាព និងស្ថិរភាព​ឡើងវិញ​ក្នុងប្រទេសកម្ពុជា ការបង្កើតឲ្យមាន​ទំនាក់ទំនង​ការទូត​រវាង​ប្រទេសកម្ពុជា និង​សាធារណរដ្ឋកូរ៉េ និងការ​ខំប្រឹងប្រែង​របស់សម្តេច លើកិច្ច​សហប្រតិបត្តិការ​ចំពោះប្រទេស​ក្នុង អាស៊ាន
  • នៅថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០០១ សម្តេច ហ៊ុន សែន ទទួលបាន​បណ្ឌិតកិត្តិយស​ផ្នែក”វិទ្យាសាស្រ្តនយោបាយ “(Honoris Causa) ក្នុងវិស័យ​ទំនាក់ទំនង​អន្តរជាតិ ពីសាកលវិទ្យាល័យ University of Ramakamheng ប្រទេស ថៃឡង់ដ៍
  • នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០០៤ ទេសាភិបាល និងព្រឹទ្ធសភា នៃសាកលវិទ្យាល័យអន្តរជាតិ អាយរីស Irish International University នៃ​សហភាពអឺរ៉ុប​ក៏បានធ្វើ​អំណោយ​ដ៏ខ្ពង់ខ្ពស់ ​ ថ្នាក់​”បណ្ឌិតកិត្តិយសទស្សនវិជ្ជា” ក្នុង​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​ជូន​សម្តេច ហ៊ុន សែន ជាការ​ឆ្លើយតប​ទៅនឹង​ការ​ទទួលស្គាល់​នូវការ​ លះបង់ និងការ​បង្កើត​សមិទ្ធផលធំៗ​របស់សម្តេច។ ក្នុងឆ្នំា​ជាមួយគ្នា​នេះដែរ សាកលវិទ្យាល័យ អន្តរជាតិ អាយរីស​ក៏បាន​ប្រគល់​នូវមេដាយ កិត្តិយសខ្ពស់​បំផុត​ជូនសម្តេច ហ៊ុន សែន ផងដែរ។
  • នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០០៤ សាកលវិទ្យាល័យកម្ពុជា បាន​ប្រគល់​ថ្នាក់បណ្ឌិត​កិត្តិយស ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​ជូន​សម្តេច ហ៊ុន សែន ជាការ​ឆ្លើយតប​ទៅនឹង​ការលះបង់​ដើម្បី​សម្រេច​បាន​នូវ​សមិទ្ធផលធំៗ ក្នុងការ​ការពារ ការកសាង និងការ​អភិវឌ្ឍន៍​ប្រទេសកម្ពុជា​ក្រោមការ​ដឺកនាំ​ដ៏ឈ្លាសវៃ​របស់​សម្តេច​តាម ​ វិទ្យាសាស្រ្ត​នយោបាយ​ទំនើប​ជឿនលឿន​ក្នុង​ការកែទម្រង់​គ្រប់វិស័យ ជាពិសេស​វិស័យអប់រំ និងរក្សា​ការ​ផ្សះផ្សាជាតិ ស្ថិរភាព សន្តិភាព និង​ការ​បង្រួបបង្រួម​ក្នុងតំបន់។
  • នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៦ ក្នុងដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​សាធារណៈរដ្ឋកូរ៉េ​(កូរ៉េខាងត្បូង) សាកលវិទ្យាល័យ ស៊ូន ជុន ហ្យ៉ាង នាទីក្រុង សេអ៊ូល បានធ្វើ​ជាអំណោយ​ថ្នាក់បណ្ឌិត​កិត្តិយស​ទស្សនវិជ្ជា ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​ជូនសម្តេច ហ៊ុន សែន ដើម្បី​ជា​សក្ខីភាព​នៃការ​ទទួលស្គាល់​លើការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត ក្នុងការ​កសាងឡើងវិញ និងការ​ខិតខំ​ប្រឹងប្រែង លះបង់​កំលាំងកាយ កំលាំងចិត្ត​ក្នុងការ​ស្វែងរក​សន្តិភាព វិបុលភាព ក្នុង​ប្រទេសកម្ពុជា និង​អាស៊ីអាគ្នេយ៍​ទាំងមូល និង​ជាពិសេស​លើការ​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ជាមួយ សាធារណៈរដ្ឋកូរ៉េ។
  • ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០០៦ ក្នុងអាកប្បកិរិយា ដោយក្តីគោរព និងកោតសរសើរ​អស់​ពីដូងចិត្ត ចំពោះ​ការ​ចូលរួម​ចំណែក​ដ៏មាន​សារៈសំខាន់​ដ៏សំបូរ​បែប​របស់ សម្តេច ហ៊ុន សែន នៅក្នុង​ពិភពលោក​ដែល​មានការ​អប់រំ និងការ​សម្រេចចិត្ត​ដ៏ត្រឹមត្រូវ ចំពោះ​ប្រជាជន​របស់​សម្តេច និង​ការពង្រឹង​ទំនាក់ទំនង កម្ពុជា-ថៃ​យ៉ាងទូលំទូលាយ។ ក្រុមប្រឹក្សា​នៃសាកលវិទ្យាល័យ​ បានសម្តេចចៅព្រះយ៉ារាជចាផាត់​ បានសម្រេច​ជាឯកច្ឆន្ទ​ប្រគល់​ថ្នាក់បណ្ឌិត​កិត្តិយស​ទស្សនវិជ្ជា​ផ្នែកអប់រំ សំរាប់ការ​អភិវឌ្ឍន៍​តំបន់ ជូន​សម្តេច ហ៊ុន សែន ជាការ​ទទួលស្គាល់​តួនាទី​របស់​សម្តេច​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​តាមរយៈការ​ អប់រំ និងបាន​ចូលរួម​ចំណែក​ក្នុងការ​ពង្រឹង​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ។
  • នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៧ ក្រសួងអប់រំ និងបណ្តុះបណ្តាល​ប្រទេស​វៀតណាម តាមរយៈ​សាកល​វិទ្យាល័យ​ជាតិអប់រំ នាទីក្រុង ហាណូយ​បានផ្តល់​ថ្នាក់បណ្ឌិត​កិត្តិយស(the Degree of Doctor Honoris Causa) ផ្នែក​អប់រំ​ជូន​សម្តេច ហ៊ុន សែន ជាការ​ដឹងគុណ​ចំពោះការ​ចូលរួម​ចំណែក​របស់ប្រទេសកម្ពុជា ក្នុងការ​អភិវឌ្ឍន៍ សេដ្ឋកិច្ច​សង្គម ដែល​ទទួលបាន​លទ្ធផល​យ៉ាង​ឆាប់រហ័ស​របស់ខ្លួន និង​ភាព​រីកចំរើន​គួរ​អោយគាត់​សំគាល់​ក្នុងប៉ុន្នាន​ឆ្នាំថ្មីៗនេះ។
  • នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០០៩ ក្នុងរាជធានីភ្នំពេញ គណៈកម្មាធិការ​ផ្តល់​រង្វាន់​នៃ​សាកលវិទ្យាល័យ Graduate School of Dankook University កូរ៉េខាងត្បូង បាន​ផ្តល់​ថ្នាក់​បណ្ឌិត​សេដ្ឋកិច្ច Honoris Causa ជូន​សម្តេចតេជោ ហ៊ុន សែន ជាការ​ទទួលស្គាល់​នូវការ​ចូលរួម​ចំណែក​របស់​សម្តេច ក្នុងដំណើរ​ឆ្ពោះទៅរក​ការ ពង្រឹង​កិច្ចសហ​ប្រតិបត្តការ​រវាង​សាធារណៈរដ្ឋកូរ៉េ និង​ព្រះរាជាណាចក្រកម្ពុជា។

បទពិសោធន៍ការងារ

ចាប់តាំងពីឆ្នាំ១៩៧៩-១៩៩៣ សម្តេច ហ៊ុន សែន បានកាន់​តួនាទី​ជាច្រើន​ក្នុង​រដ្ឋបាល​កម្ពុជា​ (សាធារណៈរដ្ឋប្រជាមានិតកម្ពុជា និងបន្ទាប់មករដ្ឋកម្ពុជា) សម្តេច​កាន់​តំណែង​ជា​រដ្ឋមន្ត្រីការបរទេស នៅឆ្នាំ១៩៧៩ ជា​ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស​ពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៥ និងពីឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៩១ ជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស។
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៤ សម្តេច ហ៊ុន សែន បាន​ទទួលយក និង​ស្បថចូលកាន់​តំណែងជា​សមាជិក នៃសមាគម​មេធាវីកម្ពុជា (គណៈមេធាវីកម្ពុជា)។ លោក ហ៊ុន សែន បច្ចុប្បន្នជា​នាយករដ្ឋមន្ត្រី​ប្រទេស​កម្ពុជា ហើយ​លោក​ជា​មេ​ដឹកនាំ​ដ៏​សំខាន់​មួយ​រូប​ក្នុង​ ជួរគណបក្សប្រជាជនកម្ពុជាផងដែរ។

កិត្ដិយស គ្រឿងឥស្សរិយយស

  • នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៦ សម្តេចបាន​ទទួល​”ពានរង្វាន់សន្តិភាពពិភពលោក” ពី​បណ្ឌិត​សភា​សន្តិភាព ពិភពលោក ជាវីរៈជនទី៦ និង​ជាអ្នក​ទីមួយ​ក្នុង​អាស៊ីខាងត្បូង​ដែល​ទទួលបាន​ពានរង្វាន់​មហាកិត្តិយស​ នេះ។
  • នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០១ ស្រ៊ី ជិនម៉យ​នៃមជ្ឈមណ្ឌល​សន្តិភាព​អន្តរជាតិ បាន​ប្រគល់​ពានរង្វាន់ លើការ​ “លើកកម្ពស់​ពិភពលោក ដោយ​បេះដូង​មានតែមួយ” “Lifting Up the World with a Oneness-Heart” ជូន សម្តេច ហ៊ុន សែន ជាការឆ្លើយតប​ទៅនឹង​ការ​ទទួលស្គាល់​សមិទ្ធផលធំៗ​ទាំងបរិមាណ និងគុណភាព។ ស្រ៊ីជិនម៉យ​បានលើកឡើងសំដៅ សម្តេច ហ៊ុន សែន ជាសាវគ្គ​ដែលត្រូវ​បាន​ជ្រើសរើស​ដោយ​ព្រះពុទ្ធជាម្ចាស់ អោយមក​ជួយ ​ប្រជាជន​កម្ពុជា​រាប់លាននាក់​អោយរួចផុត​ពី​សេចក្តីស្លាប់​ហើយ​ ផ្តល់អោយ​ពួកគេ​នូវ​ចំណេះដឹង ម្ហូបអាហា និងទីជំរក និង​ការកសាង​សាលារៀន មន្ទីរពេទ្យ ប្រឡាយទឹក និង​ដឹកនាំ​ប្រទេសកម្ពុជា​ទៅក្នុងអាស៊ាន
  • នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០២ សម្តេច ហ៊ុន សែន ទទួលឋានៈ​ជា​សមាជិក​ពេញ​សិទ្ធ​របស់ បណ្ឌិតសភា​វិទ្យាសាស្រ្ត​ធម្មជាតិ នៃសហពន្ធរុស្សី និងបំពាក់​មេដាយ​កិត្តិយស​ទទួលស្គាល់​ការដឹកនាំ​របស់សម្តេច​ក្នុងការ​ ធ្វើឲ្យ​កម្ពុជាមាន សន្តិភាព ស្ថិរភាព ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម។
  • នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០០២ គណៈ​កម្មាធិការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន បានធ្វើ​ជាអំណោយ​ដែល​មិនអាច​កាត់ថ្ងៃ​បាន​ជូន សម្តេច ហ៊ុន សែន នូវ​គោរមងារ​ថ្នាក់​កិត្តិយស​ខ្ពស់បំផុត​របស់សហព័ន្ធ​វិស្វកម្ម​អាស៊ានគឺ” សមាជិក​កិត្តិយស​ដ៏ចំណាន​អាស៊ាន​ដែល​ត្រូវបាន​ជ្រើសរើស​ពិសេស” “ASEAN Distinguished Honorary Fellow Member” និងជា​លើកដំបូង​ដែល​មិនធ្លាប់មាន​។ គោរមងារនេះ​គឺឆ្លើយតប​ទៅនឹងការ​ទទួលស្គាល់​នូវ​មនសិការជាតិ និង​សមត្ថភាព នៃអ្នកដឹកនាំ​ក្នុងការ​បញ្ចប់​សង្គ្រាម​ផ្ទៃក្នុង ការស្តារ និងអភិវឌ្ឍន៍ លើគ្រប់វិស័យ​ហើយ​ផ្តល់​ឳកាស​ឲ្យ​វិស្វករ​កម្ពុជា បាន​ចូលរួម​ក្នុង​ដំណើរ​ការអភវឌ្ឍន៍ និងការ​កសាង​ប្រទេសជាតិ​ឡើងវិញ។
  • នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០០៥ ស្រ៊ី ជិនម៉យ​នៃមជ្ឈមណ្ឌល​សន្តិភាព​អន្តរជាតិ បានផ្តល់​ពានរង្វាន់​មួយទៀត គឺពានរង្វាន់ សន្តិភាព​យ៉ូថាន់(the U Thant Peace Award) ជូនសម្តេច ​ជាការ​កោតសរសើរ​អស់ពី​ដូងចិត្ត​ចំពោះសម្តេច​បានផ្តល់​សេវា​មិនចេះ​នឿយហត់ ធ្វើឲ្យ​មានការ​រីកចំរើន​ក្នុង​ប្រទេសកម្ពុជា និងបណ្តា​ប្រជាជាតិ​អាស៊ាន​ទាំងមូល។
  • ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៧ សមាគម​ទទួលស្គាល់ “ អ្នកការទូតដ៏ប៉ិនប្រសប់ ” ដែលជា​អង្គការ​ទទួលស្គាល់​អ្នកការទូត ហើយ​ក៏ជា​អង្គការ​ជំនាញ​អន្តរជាតិ​ឯករាជទី១ ប្រចាំ​នៅ​ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បាន​ទទួលស្គាល់ សម្តេច ហ៊ុន សែន ថា​ជាអ្នក​ការទូតម្នាក់ ក្នុងចំណោម​អ្នកការទូត​ដែលមាន​ជំនាញ​ប៉ិនប្រសប់ ល្អឥតខ្ចោះ ប្រកបដោយ​កិត្តិយស ដែលមាន​សិទ្ធជានិច្ច ក្នុងការ​ទទួលយក​នូវកិត្តិយសជា” អ្នកការទូតដ៏ប៉ិនប្រសប់ “ C Dipl” ជាការតបស្នងទៅនឹង​ភាពជោគជ័យ និង​ការបំពេញ​បន្ថែម​នូវតំរូវការ​តាមបញ្ញត្ត​របស់សមាគម​ទទួលស្គាល់ “អ្នកការទូតដ៏ប៉ិនប្រសប់ “ (ACCD) និងតាមរយៈ​សេចក្តី​សុចរឹត ការប្តេជ្ញាចិត្ត និង​សមិទ្ធផល​លេចធ្លោរ​ផ្នែកការទូត និង​ការកសាង​សន្តិភាព។ ហើយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០០៧ សមាគម​ទទួលស្គាល់ “អ្នកការទូតដ៏ប៉ិនប្រសប់ “ បានប្រគល់​ពានរង្វាន់ “អ្នកការទូតដ៏ប៉ិនប្រសប់ “ “C Dipl” ដែល​ជា​ភាតរភាព​កិត្តិយស មិត្តភាព​នៃអ្នក​ការទូត ជូនសម្តេច ហ៊ុន សែន។
  • នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០០៧ ព្រះករណា ព្រះបាទ សម្តេចព្រះបរមនាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា​បាន​ប្រោសប្រទាន គោរមងារ​សម្តេច ហ៊ុន សែនជា “ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ”​ដោយ​ទ្រង់យល់​ថា សម្តេច គឺជា​ថ្នាក់ដឹកនាំ​ដែល​ទទួលបាន​ជោគជ័យ និង​កិត្តិសព្ទល្អៗ​យ៉ាងច្រើន​មិនអាច​កាត់ថ្លៃបាន ដោយ​ទទួលបាន​នូវ​ក្តីស្រឡាញ់​ពីប្រជាជន ដឹកនាំប្រទេស អាស្រ័យ​រដ្ឋធមនុញ្ញ​ឆ្នាំ១៩៩៣​នៃព្រះរាជាណាចក្រកម្ពុជា នាំមក​នូវ​សន្តិភាពជាតិទាំងមូល ស្ថិរភាព បង្រួប​បង្រួម​ជាតិ សេដ្ឋកិច្ច និងការ​អភិវឌ្ឍន៍​លើគ្រប់​វិស័យ ការពារ​លិទ្ធិ​ប្រជាធិប្ប​តេយ្យ សម្រេច​បាន​កិច្ចសហ​ប្រតិបត្តិការ អន្តរជាតិ​ជាវិជ្ជមាន រក្សានិងការពារ​ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី ដើរតាម​សម័យ​សង្គម​រាស្រ្ត​និយម នាំមកនូវ​ការ​កសាង ការ​គោរព​យ៉ាង​ទូលំ​ទូលាយ និងភាព​រីកចំរើន​នៃព្រះពុទ្ធ​សាសនា​ដែល ​ជាសាសនា​របស់រដ្ឋ និង​សាសនា​ដ៏ទៃទៀត មានភក្តីភាព​ចំពោះ​រាជបល្ល័ង្ក និង​ការពារ​យុត្តិធម៌​ដើម្បី​និរន្តរភាព នៃរាជាធិបតេយ្យ ក្នុង​ព្រះរាជាណាចក្រកម្ពុជា
  • នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០០៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ទទួល​គោរមងារ​ជា “ ព្រឹទ្ធបុរសអស់មួយជីវិត” និង “ឯកអគ្គរាជទូតដ៏ឆ្នើមដឹកនាំពិភពលោក” ពីរដ្ឋសភា​អន្តរជាតិ​ដើម្បី​ស្ថិរភាព​និង​សន្តិភាព។ តាមរយៈ Universidad Empresarial de Costa Ricaក៏បានផ្តល់គោរមងារ​ជា “សាស្ត្រាចារ្យ​កិត្តិយស​នៃទំនាក់ទំនង​ការទូត និងអន្តរជាតិ” ជូន​សម្តេចអគ្គមហាសេនាបតីតេ ជោហ៊ុន សែន ជាការគោរព និងកោត​សរសើរ​អស់​ពី​ដួងចិត្ត​នូវភាព​វាងវៃ​ប្រកបដោយ​គតិបណ្ឌិត​ ដែលសម្តេចតេជោ មាន​សេចក្តី​ក្លាហាន​ក្រោកឈរ​ឡើង ក្នុងសតវត្សរ៍​ទីម្ភៃ​ដើម្បី​ជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​រាប់លាននាក់ រួបរួមកំលាំង​ជាមួយគ្នា និងការ​ខិតខំ​ប្រឹងប្រែង​ផ្ទាល់ខ្លួន ដើម្បី​ផ្តល់សេរីភាព​ជូនប្រជាជន​ក្នុងគ្រា​ដ៏យ៉ាងលំបាក ហើយ​រក្សាបាន​នូវ​វិបុលភាព សេរីភាព និងសុភមង្គល និងជ័យជំនះ​ថ្ងៃ៧មករា១៩៧៩ បានផ្តល់​អោយ​ប្រជាជនកម្ពុជា​នូវ អនាគតរុងរឿង វប្បធម៌រឹងមាំ និង​លិទ្ធិ​ប្រជា​ធិប្ប​តេយ្យ។
  • នៅថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០០៨ នៅទីក្រុងវៀងចន្ទ័ប្រទេសឡាវ ប្រធានាធិបតី ជុំម៉ាលី សាយ៉ាសន បានប្រគល់​មេដាយមាស​ថ្នាក់ជាតិឡាវជូន សម្តេចតេជោ ហ៊ុន សែន ជាការ​ទទួលស្គាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ សម្តេចតេជោ ក្នុងការបង្កើន​ទំនាក់ទំនង បង្កើត​ស្ថានភាព​ល្អ និងការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​រវាងឡាវ-កម្ពុជា។

បក្ស

  • គណបក្ស​ប្រជាជន​កម្ពុជា
This entry was posted in Uncategorized. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s