ទស្សនៈផ្ទាល់ខ្លួន

ក្នុងនាមខ្ញុំជាកូនខ្មែរ​មួយរូប រស់លើទឹកដីអង្គរនាដែនដីសុវណ្ណភូមិ សូមជំរាបសួរបងប្អូនទាំងអស់គ្នា!!!

ជារៀងរាល់ថ្ងៃខ្ញុំតែងតែមានគំនិត និងទស្សនៈ សម្រាប់ខ្លួនុំឯងចំពោះសង្គមជាតិ ចង់ឃើញឲ្យមានការរីចំរើនលូតលាស់នឹងគេឯង ហើយរស់នៅក្នុងសង្គមដែលចេះស្រឡាញ់ គ្នា សាមគ្គីទៅវិញទៅមក ចំពោះខ្ញុំ៖

ផ្នែកនយោបាយៈ​ ​ចំពោះខ្ញុំសព្វថ្ងែឃើញថាប្រទេសរបស់មានការអភិវឌ្បន៏តិចតួចណាស់ នេះប្រសិនបើយើងប្រៀបធៀបជាមួយប្រទេសជិតខាង ប៉ុន្តែប៉ុន្នេះក្តី ក៏នូវមិនខកបំណង ដល់សិទ្វមនុស្សនៅកម្ពុជា និងអំពើពុករលួយខ្លាំងពេកដែលធ្វើឲ្យខ្ញុំមិនអាចទទួលយកបាន។ ហេតុបានជាខ្ញុំហ៊ាននិយាយដូច្នេះ ព្រោះក្រឡេកទៅមើស្ថានភាពរបស់ប្រជាពលរដ្ឋ មានសិទ្ធិធ្វើអ្វីខ្លះ?កត្តាដែលប្រជាពលខ្វះខាតទាំងនោះមាន

  • ​ប្រជាពលរដ្ឋមានកាលយល់ដឹងតិចតួច យល់ថាគេធ្វើមិចក៏ធ្វើទៅ
  • មានអារម្មណ៏​ភ័យខ្លាច ព្រោះធ្លាប់មានរឿងដែលប៉ះទង្គិចក្នុងអារម្ម
  • រាដ្ឋាភិបានលប្រើការបំភ័យទៅលើប្រជាពលរដ្ន
  • រដ្ឋាភិបានមិនបានយកច្បាប់ពិតប្រាកដទៅបញ្ជាប ទៅប្រជាពលរដ្ឋ
  • អំណាចគឹស្ថិតទៅលើបុគ្គលអ្នកសម្រេច

បញ្ហាពុករលួយ

  • ក្នុងប្រទេសខ្មែរទាំងមូល អ្នកណៗក៏បានដឹងថា ជារឿងមួយ​ដែលបានក្លាយ​ទៅជាវប្បធម៏​ទៅ​ហើយ  សូម្បីតែកូនក្មេងតូចក៏ពួកគេបានដឹងពីបញ្ហានេះ ដូច្នេះត្រូវតែកែរតត្រូវ ជាចាំបាច់បំផុត

បញ្ហាគ្រោះថ្នាក់បំផុតសម្រាប់ជាតិទៅថ្ងៃខាងមុខ

  • ខ្វះការបញ្ជា្របសេចក្តីស្រលាញ់ស្នេហា ជាតិ
  • ខ្វះការបណ្តុះ គំនិតប្រព្រិត្ត អំពើរល្អ ចំពោះជាតិរ​បស់ខ្លួន
  • ខ្វះការបណ្តុះគំនិតខ្វាយខ្វល់អំពីជាតិ
  • ខ្វះភាពក្លាហានក្នុងការនិយាយអំពីជាតិ
  • ខ្វះភាពសាមគ្គី ជាតិ
  • ធ្វើឲ្យមានការរើសអើងវណ្ណៈ ចំពោះអ្នមាននិងអ្នកក្រ
  • មានភាពអាត្មានិយម

គោលគំនិតចំពោះបក្ស

  • ទោះបីជាអ្នកណា ដឹកនាំប្រទេសក៏ដោយ ឲ្យតែប្រជាពលរដ្ឋ មានសិទ្ធិសេរីភាពច្បាស់លាស់ មានប្រជាធិប្បតេយ្យ មានក្តីសុខនោះខ្ញុំពេញចិត្ត
  • បច្ចុប្បន្ននេះ គ្មានគណបក្សណាដែលខ្ញុំបានពេញចិត្តនៅឡើយទេ ព្រោះ   ១ ចំពោះបក្សកាន់អំណាចមិនបាចនិយាយ ​២​បក្សមិនកាន់អំណាចវីញខ្ញុំយល់ឃើញថា គោលនយោបាយខ្វះទស្សនៈវិស័យ មានតែ​ចក្ខុវិស័យ បញ្ហាមួយចំនួនទៀត ខ្វះភាពសាមគ្គីគ្នា  ម្យ៉ាងវិញទៀត មានគណបក្សខ្លះ មានការប្រកាន់ស្តាំនិយមខ្លះពេក ហាក់ដូចជាប្រើមនោគមន៏  ខ្លាំងពេក ធ្វើឲ្យអ្នកដើរតាមយល់ច្រឡំ បែរជាទៅធ្វើរឿងផ្សេង នេះក៏បញ្ហាធំផងដែរ។
  • ចំពោះការបោះឆ្នោត  គំនិតខ្ញុំ ទោះបីជាខ្ញុំ ស្រឡាញ់បក្សនោះខ្លាំងខ្លាក៏ដោយ ប្រសិនបើគណបក្សនោះយើងគិតថាមាន សំលេងលើសលប់ ខ្ញុំមិនអាចបោះឆ្នោតឲ្យជាដាច់ខាត ខ្ញុំត្រូវបោះឲ្យគណបក្សមួយទៀតដើម្បីសំលេងប្រកៀកប្រកិតគ្នា ហើយមិនឲ្យបក្សដែលកាន់អំណាចនោះ ធ្វើអីតាមចិត្ត

សូមអរគុណចំពោះការអាន ចំពោះគោលគំនិតគឺជាការយល់ឃើញរបស់ខ្ញុំប៉ុណ្ណោះ

One Response to ទស្សនៈផ្ទាល់ខ្លួន

  1. camvb says:

    ពិតជាដូច្នេះហើយ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s