ជោគជ័យ

មូល​ដ្ឋាន​គ្រឹះ​​៥​​យ៉ាង​​ដើម្បី​​ជោគ​​ជ័យ​​

ជោគជ័យ​គឺ​មិនបាច់​ចិត​ខំប្រឹងប្រែង​គ្រប់ពេលវេលា​នោះទេ អ្នកនឹង​អាចមាន​វា​ដោយ កសាង​នូវ​មូលដ្ឋានគ្រឹះ​សំខាន់ៗ​ចំនួន​៥​ដូចខាងក្រោម​៖

១. កុំ​ខ្វល់​ពី​អនាគត​វែងឆ្ងាយៈ​

​ទោះបីជា​គោលដៅ​របស់​អ្នក​ខ្ពស់​យ៉ាងណា គឺ​មិនមែនជា​បញ្ហា​នោះទេ អ្វី​ដែលជា​បញ្ហា​ចោទ​នោះ គឺ​អ្នក​ចេះតែ​ខាត​ពេលវេលា ដោយ​ការ​ដេកលក់​ក្នុង​គំនិត ដោយ​មិន​ព្រមធ្វើ​សកម្មភាព​។​

២. ធ្វើ​ដោយ​គ្មាន​អារម្មណ៍​ស្តាយក្រោយ​

​វេលា​ដែល​អ្នក​បញ្ចប់​ការសិក្សា ទោះជា​អ្នក​គ្មាន​ជំនាញ​អ្វី​ពិតប្រាកដ​ដើម្បី​នឹងធ្វើ​ការ ក៏​វា​មិនមែនជា​បញ្ហា​ចោទ​នោះដែរ ព្រោះ​អ្នក​បានជ្រើសរើស​នូវ​បញ្ហា​ដែល​អ្នក​ពេញចិត្ត​។​នេះ​គឺជា​ពេលវេលា​ដែល​ត្រូវ​សម្រេចសេចក្តី​សុបិន​របស់​អ្នក​ហើយ​។​

៣. ជឿ​លើ​អ្វីដែល​អ្នក​កំពុង​ធ្វើ​

​កុំ​បណ្តោយឱ្យ​តួនាទី មុខតំណែង​ភាព​ប៉ិនប្រសប់ ឫ​ឯកសណ្ឋាន​របស់​អ្នក​ដ៏​ទៃ មក​បង្អាក់​នូវ​គោលបំណង​ក្តី​សុបិន​របស់​អ្នក ដែល​អ្នក​កំពុង​បង្ហាញ​ប្រាប់​អ្នក​ដ៏​ទៃ​ថា​អ្នកជា​ន​ណា​។ ពិសា​ស​កុំ​គិតថា​ការងារ​នេះ​ជា​មុខងារ​ភារកិច្ច​របស់​អ្នក​ដ៏​ទៃ ឱ្យតែ​មានឱកាស និង​សមត្ថភាព​ដើម្បី​ធ្វើ ចូរ​ធ្វើ​វា​ភ្លាម​ទៅ កុំ​បង្អង់​ឱ្យសោះ នៅ​អ្នកនឹង សម្រេច​នូវ​រឿង ថ្មីៗ​ជាច្រើន​។​

៤.​ហ៊ាន​បរាជ័យ​

​អ្នក​មិន​ភ្ញាក់ផ្អើល​ទេ​ឬ ដែល​អ្នក​បាន​ស្គាល់​នូវ​វិធីសាស្ត្រ​ជាច្រើន​នៃ​ផ្លូវ​ឆ្ពោះទៅរក​បរាជ័យ​ដោយសារតែ​ការប​រា​ជ័យ​របស់​អ្នក​។ ហេតុអ្វី​បានជា​អ្នក​ឈឺចាប់ ដោយសារ​ការបរាជ័យ​នោះ​? ពិតជា ​អស់សំណើច​ណាស់ ឈឺចាប់​តែ​ម្នាក់ឯង​ខ្លាច​បាក់មុខ​ខ្លាច​គេ​សើចចំអក ពេលដែល​មនុស្ស​ទូទាំង​ពិភពលោក​នេះ​មិន​ខ្វល់​បន្តិច​ឡើយ​នូវ​ប​រាជ័​យ​របស់​ អ្នក​។​

៥. ចេះ​ស្រឡាញ់​

​វេលា​ដែល​អ្នកចេះ​ស្រឡាញ់​យកចិត្តទុកដាក់​ដល់​សេចក្តីសុខ​របស់​អ្នក​ដ៏​ទៃ នោះ​អ្នក នឹងមាន​សំណាង​ទទួល​បាន​នូវ​អ្វី ដែលជា​សុភមង្គល​ជាជាង​អ្វី​ផ្សេងៗ​ទៀត​ដែល​អ្នក ធ្លាប់​បានធ្វើ​ពី​អ្នក​ដ៏​ទៃ​ត្រលប់​មកវិញ ហើយ​គឺជា​សុភមង្គល​ពិតប្រាកដ​ប្រកបដោយ ភាព​បរិសុទ្ធ​។​

ដកស្រង់ចេញពីៈ http://khmer71.net

វិធីសាស្រ្តបង្កើតទំនុកចិត្តលើខ្លួនឯង

ការមាន ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ពិត​ប្រាកដ​មិនមែន​ទទួល​បាន​ត្រឹម​មួយ​យប់ទេ​។​ វា​ត្រូវ​តែ​ទទួល​ស្គាល់​ថា​អ្នក​ជា​មនុស្ស​ល្អ​ត្រឹមត្រូវ​ដែល​មាន​តម្លៃ​ គួរ​ឲ្យគោរ​ពនិង​ស្រលាញ់។​
ទទួល​ស្គាល់​ភាពខ្សោយ​របស់អ្នកៈ​ តើ ​សម្លេង​ពី​ក្រោយចិ​ត្តរបស់​អ្នក​ជាអ្វី?​ តើអ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ មិន​សប្បាយ​ចិត្ត​ ឬខ្មាសអៀ​នចំពោះ​ខ្លួនឯង​? វា​អាច​កើត​ចេញ​ពី មុន​ ភាព​សោកស្តាយ​ មិត្ត​ភក្តិនៅ​សាលារៀន​ ឬ​ ដំបៅចាស់​ និង​ បទពិសោ​ធជូរចត់​។​ អ្វី​ក៏ដោ​យ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្ម​ណ៍មិន​ល្អ​ អៀនខ្មាស​ ឬ​ ថោកទាប​ ចូរ​គូរ​បញ្ជាក់​វាចេញ​មក​ ​ហៅ​ឈ្មោះ​វា​ចេញ​មក​ម្តង​មួយ​ៗ​ និង​ សរសេរ​វា​ទុក។​ ហើយ​អ្នក​ក៏​អាច​ហែក​ក្រដាស​នោះ​ចោល​ដើម្បី​ទទួល​បានអារម្មណ៍​ធូរស្បើ​ យផងដែរ​។​
  1. និយាយ​អំពី​បញ្ហា​ដែល​អ្នក​មាន​ជាមួយមិត្តភក្តិ​និងមនុស្ស​ដែលអ្នកស្រលាញ់ៈ​ 
  2. ចូរ ​តំកល់​បញ្ហា​នៅ​    ជិ​ត​ដៃ​អ្នក​ជានិ​​ច្ច​ ហើយ​​ជ្រិប​វាប​ន្តិចម្តងៗ​ជារៀងរាល់​ថ្ងៃ​ ដោយ​ហេតុ​ថា​គ្មាន​​អ្វី​ដែល​ងាយស្រួល​ជួស​ជុលឬ​ផ្សះ ផ្សារ​ទេ​។ ចូរ​ចូល​ទៅ​ដល់​រឹសគល់​នៃបញ្ហា​ ដោយ​យក​ចិត្ត​ទុកដាក់​ទៅលើ​វា ​ហើយ​ត្រូ​វ​យល់ថា​អ្នក​ត្រូវ​តែ​ដោះ ស្រាយ​រាល់​បញ្ហា​នីមួយៗ​មុន​ពេល​ដែល​អ្នក​អាច​បន្ត​ដំណើរ​ទៅមុខ​ទៀត។​ ហើយ​សង្កេត​មើល​ថា​តើ​វា​ជា​អារម្មណ៍​ដែល​កើត​មាន​នៅអ​តីតកាលឬ​ ហើយ​ថា​តើវា​​នៅតែជា​ប់ទាក់ទ​ងឬ នៅតែមាន​ការ​អនុវត្ត​ក្នុង​ជីវិត​រស់ នៅ​បច្ចុប្បន្ន​ឬទេ។ ​ដែល​នេះ​មិនមែន​ជាអ្វី​ដែល​ អ្នក​ត្រូវ​គេច​វេស​ពី​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយចិ​ត្តទេ។​​ អ្នកត្រូវ​រៀន​ទទួល​ស្គាល់​ខ្លួនឯង​ អតីតកាល​របស់​អ្នក​ ស្ថានភាព​របស់​អ្នក​ដែល​កើតមាន​ ដោយមិ​នបាច់​គិតភា​ព “អវិជ្ជមាន​”ទេ​។​
  1. ដើរចេញ​ពីកំហុស​របស់អ្នកៈ​​  ចូរ​ចងចាំថា​គ្មាន​អ្វីដែល​ល្អឥតខ្ចោះទេ​។ សូម្បី​តែ ​មនុស្ស​ដែល​មាន​ទំនុកចិត្ត​លើខ្លួនគេ​បំផុត​ក៏នៅ​មាន​ចំណុច​ខ្សោយដែរ​។ នៅក្នុង​ករណីខ្លះ​ នៃ​ជីវិត​របស់​​យើង​ យើងអាច​មានអារម្មណ៍ថា​យើងខ្វះ​អ្វីម្យ៉ាង​ ហើយ​នេះជា​ការពិត​។ ​ជីវិត​គឺ​ពោរពេញ​ទៅ​ដោយផ្លូវ​ជាប់ជំ​ពាក់​ ដែល​នេះ​ជា​ហេតុ​ដែល​បង្ក​ឲ្យ​អារម្មណ៍​ទន់​ខ្សោយ​នេះ​កើត​មាន​និងបាត់​​ ទៅវិញ គឺ​អាស្រយ័​លើក​ន្លែង​ដែល​យើងស្ថិតនៅ​ អ្នក​ដែល​យើង​ជួប​ អារម្មណ៍ដែ​លយើងកំពុង​មាន ​និងរបៀប​នៃកា​រគិតរបស់​យើង​។ និយាយ​ម្យ៉ាងទៀត​ ពួកវា​មិន​ទៀងទាត់​ទេ។​
  2. បង្ហាញពីភាពជោគជ័យរបស់អ្នកៈ មនុស្សគ្រប់គ្នាតែងប៉ិនប្រសប់ទៅ នឹងកិច្ចការ អ្វី មួយ ដូច្នេះ ចូរស្វែងរកនូវកិច្ចការដែលអ្នកពូកែ ធ្វើវា បន្ទាប់​​​មកធ្វើវាដោយ​ប្រើប្រាស់​ទេព្យ​កោសល្យ​របស់​អ្នក។ ផ្តល់ឱកាសឲ្យខ្លួនអ្នកមានមោទនភាព​ចំពោះ​កិច្ចការទាំងនោះ។​ ភាព​កំសាក គឺជាការគិត ដែល​ធ្វើ​ឲ្យអ្នកប្រកាសថាខ្លួន​ឯងជាជនរងគ្រោះ។  មិនត្រូវ​អនុញ្ញាត​​ឲ្យអ្នក​ខ្លួនឯងផ្ទាល់ ក្លាយទៅជា​ជន​រង​គ្រោះ​​ទេ​។ ចូរបង្ហាញ​ពីសមត្ថភាព​របស់​អ្នក​ មិនថា​តាមរ​យៈអ្វីក៏​ដោយ ​ដូចជា​ គំនូរ តន្រី្ត​ ការនិពន្ធ -ល។​ ចូរស្វែង​រកអ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​​រីករាយ។ មនុស្សគ្រប់​គ្នា​កើតឡើង មកដោយមានជាប់មកជាមួយនឹង ទេពកោសល្យ​និង​កម្លាំងថាមពល។ អ្នក​អាច​​​​អភិវឌ្ឍនិង ប៉ិនប្រសប់​នូវកិច្ចការ​អ្វីមួយ​សម្រាប់​ខ្លួន​អ្នក​ផ្ទាល់​។ ប្រសិនជាអ្នក មាន​ការពិបាកក្នុងការផ្តល់ឈ្មោះកិច្ចការ ២​ឬ៣ដែ​ល​អ្នក​មាន​សមត្ថ​ភាព​​អាចធ្វើវា ឬ កិច្ចការ​ដែលអ្នកចូលចិត្តធ្វើ អ៊ឹចឹង ចូរគិតពី​កិច្ចការ​ដែល​អ្នកដទៃ​ធ្វើ​វិញ​ម្តង​ ដែលអ្នក​ក៏អាច​ធ្វើ​វា​បាន​ផងដែ​រ។ នៅពេលដែលអ្ន​ក ដើរ​ស្រប​ជាមួយ​នឹងចំណង់​របស់អ្នក​ វាមិនត្រឹម​តែ​មាន​ផ​លជាវិជ្ជមានទេ ប៉ុន្តែ អ្នកនឹង​មាន​អារម្មណ៍​អស្ចារ្យ​និង​រីក​រាយ​​​​ដែល​អ្វីទាំងនោះនឹ​ង​អាច​ជួយ ​អ្នកឲ្យបង្កើតទំនុកចិត្តលើខ្លួនអ្នកផ្ទាល់។ បន្ថែមពីនេះ ការមាន​ចំណាប់​អារម្មណ៍​ទៅ​អ្វី​ផ្សេង​ៗជាច្រើននៅក្នុងជីវិត​ វាមិនត្រឹម តែធ្វើឲ្យអ្នក​មាន​ទំនុក​ចិត្តទេ ប៉ុន្តែ​វា​ក៏​បង្កើន​ឱកាស​​​ សម្រាប់អ្នកដើម្បីជួបជាមួយមិត្តដែលត្រូវរូវគ្នាដែរ។
  3. មានអំណរគុណចំពោះអ្វីដែលអ្នកមានៈ ជារឿយៗ ​រឹស​គល់​នៃ​ភាព​ទន់ខ្សោយ​និង​ការ​ខ្វះ​ទំនុកចិត្ត​គឺ ជាអារម្មណ៍ដែលមិនមាននូវអ្វីគ្រប់គ្រាន់  មិនថាវាជាការ​បញ្ជាក់​នូវ​អារម្មណ៍​ ភព្វ័សំណា​ង និងលុយកាក់ -ល។ តាម​រយៈកា​រដឹងគុណ និង​ការ​កោត​សរសើរ​នូវ​​អ្វី​​ដែល​អ្នកមាន អ្នកអាចកំចាត់ចោលនូវអារម្មណ៍ដែលមិនគ្រប់គ្រាន់ ឆ្អែតឆ្អន់ និង​មិន​ពេញ​ចិត្តបាន។ ការស្វែងរក សន្តិភាព​ពីខាងក្នុង​ចិត្ត​និងបង្កើតភាព​អស្ចារ្យ​សម្រាប់​ទំនុក​ចិត្ត​ របស់អ្នក។
  4. ជាមនុស្សសុទិដ្ឋិនិយមៈ ត្រូវជៀសវាងការអាណិតអាសូរចំពោះខ្លួនឯង ឬ ការអាណិត​ អាសូ ​រចំពោះ​អ្នកដទៃ។​ មិនត្រូវអនុញ្ញាត​ឲ្យអ្នកដទៃ​ធ្វើឲ្យអ្នកមាន​អារម្មណ៍ថា​អន់ឬ​ទន់ខ្សោយ​ឡើយ ពួកគេ​អាចធ្វើដូច្នេះបាន លុះត្រាតែ អ្នកអនុញ្ញាតឲ្យ ពួកគេធ្វើដូច្នោះ។  ប្រសិនជាអ្នក បន្តស្អប់ ខ្ពើម និង មើលងាយចំពោះខ្លួនឯង អ្នកដទៃក៏គិតនិងធ្វើដូច្នេះ ដាក់​អ្នក​ដែរ​។​ផ្ទុយមកវិញ ចូរនិយាយល្អពីខ្លួនអ្នកផ្ទាល់ អំពីអនាគតរបស់អ្នក និង អំពី​ដំណើរ​ឆ្ពោះ​ទៅមុខរបស់ អ្នក។ មិន​ត្រូវភយ័ខ្លាចក្នុងការប្រើប្រាស់កម្លាំង​ថាម​ពល​របស់​អ្នកទេ និង​បង្ហាញទៅកាន់អ្នកដទៃ។ តាមរយៈការធ្វើដូច្នេះ អ្នកបង្កើនគតិបញ្ញា​របស់អ្នក និង​ជម្រុញ​លើក​ទឹកចិត្តឲ្យការរីកចម្រើនរបស់អ្នក នៅក្នុងទិសដៅវិជ្ជមានមួយ។​
  5. ទទួលយកពាក្យសរសើរដោយភាពរីករាយៈ  កុំក្រ ​ឡាស់ភ្នែ​ករបស់អ្នកចេញ​ ហើយ​និយា​យថា “ ចាស​, ត្រឹមត្រូវហើយ​” ឬ​ ព្រងើយកន្តើយ​។ ចូរ​ទទួល​យក​វា​ដោយ​បេះដូង​របស់​អ្នក​ហើយ ឆ្លើយតប​វិញ​ពាក្យ​ថា​ “ អរគុណ​” និង​ ញញឹម​ដោយ​រីករាយ​។
  6. ​មើលទៅក្នុង​កញ្ចក់​ ហើយញញឹមៈ សិក្សាពីបរិបទ ដែលត្រូវបានហៅថា “ ទ្រឹស្តីនៃ​ការ​
  7.  ជះ ​ត្រលប់មកវិញ” ចូរគិតថា សកម្មភាព​ដែលបង្ហាញ​តាមរយៈ​ទឹកមុខ​របស់​អ្នកពិ​ត​ជា​អាច​ជួយ លើកទឹក​ចិត្ត​ដល់​ខួរ ក្បាលរបស់អ្នកដើម្បីទទួលបានអារម្មណ៍​ប្រាកដ​មួយ។ ដូច្នេះ ​តាមរយៈការមើលទៅក្នុងកញ្ចក់ ហើយ​ញញឹម​​ជារៀងរាល់ថ្ងៃ អ្នកអាច​មាន​អារម្មណ៍​​កាន់តែ​រីករាយ​ជាមួយខ្លួនឯង និង កាន់តែមានទំនុកចិត្ត។
  8. ក្លែងធ្វើវាៈ ការបង្ហាញពីស្នាមញញឹមដើម្បីធ្វើឲ្យខ្លួនអ្នកមានអារម្មណ៍រីករាយ  ការបង្ហាញ​ពី​ទំនុកចិត្តពិតជាធ្វើឲ្យអ្នកអាចទុកចិត្តបាន។ ចូរធ្វើពុតថា អ្នកពិត​ជាមានជំនឿចិត្ត​លើខ្លួន​ឯង​ ១០០% ហើយធ្វើដំណើរចេញទៅមុខ ហើយមើលថាតើអ្នកមានអារម្មណ៍យ៉ាងណា!
  9. ដើរជាប់ជាមួយនឹងគោលការណ៍របស់អ្នកៈ វាប្រហែលជាពិបាក ប៉ុន្តែប្រសិនជា​អ្នក​មិនមាន​អ្វីសម្រាប់អ្នកជឿទៅលើទេ អ្នកមិនមានអ្វីទាំងអស់។ ប្រសិនជាអ្នក​មិនឈរ​សម្រាប់​អ្វីមួយទេ  អ្នកនឹងដួលសម្រាប់អ្វីៗគ្រប់យ៉ាង។  មិនថា មានអ្វីកើត​ឡើងនៅ​ក្នុង​ជីវិត​របស់អ្នក អ្នកនៅតែអាច ប្រកាសពីភាពពិតដែលចេញពីថៃ្ងនេះទៅមុខ ដោយអ្នក​ដើរ​តាម​គោលការណ៍របស់អ្នក ទៅកាន់សមត្ថភាពដែលល្អបំផុតរបស់អ្នក។​
  10. ជួយអ្នកដទៃៈ​ នៅពេលដែលអ្នកដឹងថា ខ្លួនអ្នកចិត្តល្អចំពោះ​អ្នក​ដទៃ​ដែល​នៅជុំវិញ​ខ្លួន​របស់​អ្នក​ ហើយអ្នកបង្កើតនូវភាពខុសគ្នា ជាវិជ្ជមាននៅក្នុងជីវិតរបស់អ្នកដទៃ​( សូម្បីតែ​ជា​​ការធ្វើល្អចំពោះ ជន​ដែលបម្រើរកាហ្វេដល់អ្នកនៅពេលព្រឹក) អ្នកនឹងដឹងថា អ្នកនឹង​មាន​កម្លាំង​ជាវិជ្ជមាន នៅក្នុងពិភពលោក– ដែលនឹង​ជម្រុញ​ដល់​ការ​​ជឿជាក់​និង​ទំនុក​ចិត្ត​របស់​អ្នក។​

ជៀសវាងភាពល្អឥតខ្ចោះ :  ភាពល្អឥតខ្ចោះនឹងបង្អាក់អ្នក និងរាររាំង​អ្នក​ចេញ​ពីកា​រ​សម្រេ​ចបាននៅគោលដៅរបស់​អ្ន​ក​។​​​ដោយៈ ប្រាក់ រតនា

៧ចំណុចធានាថាជោគជ័យ!

មនុស្សគ្រប់រូបតែងតែស្រមៃថានឹងមានខ្សែជីវិតមួយពោរ
ពេញដោយភាពជោគជ័យ។តែក្ដីប្រាថ្នានេះបានសម្រេច
ភាគតិចណាស់។ហេតុផលទូទៅដោយសារតែពួកគេមិន
ដឹងច្បាស់ពីអ្វី ដែលខ្លួនត្រូវធ្វើ។ពេលខ្លះបានឈ្វេងយល់

ច្រើនពីភាពជោគជ័យទទួលនូវដំបូន្មានច្រើនដែរតែបែរជា
មិនដឹងថាគួរចាប់ផ្ដើមពីចំណុចណាមុនទៅវិញ។
ខាងក្រោមនេះជាផែនទីដែលជីវិតរបស់អ្នកគួរដើរតាម៖
១. កំណត់គោលដៅៈ វាជាជំហានចាប់ផ្ដើមដ៏សំខាន់ដែល
    អ្នកចាំបាច់ត្រូវតែដឹង។ ពេលកំណត់គោលដៅហើយ

    ឧទាហរណ៍ថាអ្នកចង់ក្លាយជាវិស្វករនាពេលអនាគត
    នោះអ្នកនឹងដឹងច្បាស់ហើយថាគួរខំរៀនមុខវិជ្ជាអ្វីជាង
    គេនៅវិទ្យាល័យ។
២. បង្កើតផែនការៈ ត្រូវរៀបចំផែនការឲ្យបានច្បាស់ចំពោះធនធានដែលខ្លួនមាន។ដឹងច្បាស់ពីអ្វីដែល
   ខ្លួនត្រូវធ្វើធ្វើបែបណា ធ្វើនៅពេលណាជាដើម។ ការរៀបចំផែនការបានច្បាស់នឹងជួយឲ្យការអនុវត្តន៍
   ការងាររលូន និងទាន់ពេលវេលា។
៣. ចេះគ្រប់គ្រងពេលវេលាៈ សូមបែងចែកឲ្យដាច់រវាងម៉ោងធ្វើការនិងពេលផ្ទាល់ខ្លួន។ ម្យ៉ាងទៀតត្រូវ
    ដឹងច្បាស់ថាអ្វីជាកិច្ចការអាទិភាព(បន្ទាន់ហើយសំខាន់ បន្ទាន់តែមិនសំខាន់ សំខាន់តែមិនបន្ទាន់
    មិនសំខាន់និងមិនបន្ទាន់)។
៤. ទុកគោលដៅក្នុងខួរក្បាលរាល់ថ្ងៃៈ ដាក់វិន័យចំពោះខ្លួនឯងថារៀងរាល់ថ្ងៃត្រូវធ្វើអ្វីមួយដែលមាន
    ប្រយោជន៍ ចំពោះគោលដៅដែលបាន កំណត់ ទោះជាកិច្ចការតូចតាចពុំសូវសំខាន់ក៏ដោយ។ការ
    ដាក់វិន័យចំពោះខ្លួនឯងវាអាច នឹងពិបាកពីដំបូង តែអ្នកនឹងទទួលបាននូវទម្លាប់ដ៏នាពេលអនាគត។
៥. រៀនពីអ្នកជោគជ័យៈ ត្រូវឈ្វេងយល់បន្ថែមពីឥរិយាបថនិងការអនុវត្តន៍របស់បុគ្គលជោគជ័យមុនៗក្នុង
    លោក។ហើយយកចំណុចល្អៗមកអនុវត្តន៍ចំពោះជីវិតអ្នកឲ្យស្របទៅតាមស្ថាន ភាព។
៦. ពិនិត្យការអនុវត្តន៍ៈ ត្រូវតាមដានរាល់សកម្មភាពដែលខ្លួនបាននិងកំពុងតែធ្វើ ថាតើវាសមស្របទៅនឹង
    គោលដៅ ដែលបានកំណត់ដែលឬទេ? បំពេញរាល់ ចំណុចខ្វះខាត់និងកែសម្រួលឲ្យបានប្រសើរឡើង
    វិញ។
៧. ថែសុខភាពៈ ក្នុងន័យនេះ ចង់សំដៅលើសុខភាពផ្លូវកាយនិងផ្លូវចិត្ត។ ដើម្បីឲ្យទទួលបាននូវសុខភាព
    ល្អបុគ្គល គ្រប់រូបត្រូវគិតលើកត្តា សំខាន់៥គឺ ការហូបចុកឲ្យមានតុល្យភាព ហាត់ប្រាណឲ្យច្រើនគេង
    ឲ្យបានគ្រប់គ្រាន់ ដើរកម្សាន្ត និងតុល្យភាពរវាងការបញ្ចូលនិងបញ្ចេញ។

ធ្វើម៉េច បើឡើងនិយាយចេះតែភ័យ?

ការឡើងធ្វើបទបង្ហាញលើកដំបូងអាចជាការលំបាក និងមានការភិតភ័យសម្រាប់មនុស្សគ្រប់គ្នា គ្រាន់តែអ្នកខ្លះមានតិចនិងច្រើនប៉ុណ្ណោះ។
 មនុស្សមួយចំនួនទោះ បីជាអនុវត្តការធ្វើបទបង្ហាញច្រើនលើកច្រើនសារ យ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជម្នះការភ័យរបស់ខ្លួនបាន។
 អញ្ចឹង! តើត្រូវធ្វើដូចម្ដេចទៅ ទើបអាចយកឈ្នះបាន?Sabay សូមលើកយកនូវចំណុចមួយចំនួន ដែលអាចជួយប៉ះប៉ូវចំណុចខ្សោយរបស់អ្នក។
១. អនុវត្តមុនពេលធ្វើបទបង្ហាញឲ្យបានច្រើន ការហាត់និយាយម្នាក់ឯង អាចឲ្យអ្នកយល់កាន់តែច្បាស់ពីប្រធានបទ ដែលត្រូវធ្វើបទបង្ហាញ និងបង្កើនជំនឿចិត្តរបស់ខ្លួន។ ២. គេងឲ្យបានច្រើនតាមអាចធ្វើទៅបាន បើអ្នកមានពេលវេលាគ្រប់គ្រាន់មិនជាប់រវល់ការងារ អ្នកគួរតែសម្រាកឲ្យបាន៩ម៉ោង មួយថ្ងៃមុនការធ្វើបទបង្ហាញ។ ការសម្រាកបានគ្រប់គ្រាន់ជួយអ្នកមិនឲ្យងងុយ ឬអារម្មណ៍មិនមូលនៅពេលឡើងនិយាយ ហើយអ្នកនឹងមិនស្ងាបមុខអ្នកស្ដាប់។ ៣. ទៅកន្លែងដែលត្រូវធ្វើបទបង្ហាញមុនម៉ោង ការទៅមុនម៉ោងអាចឲ្យអ្នកមានឱកាសដើរជុំវិញ និងបានស្គាល់កន្លែងបានច្បាស់លាស់ និងមានអារម្មណ៍ថាកន្លែងនោះប្រៀបដូចជាផ្ទះរបស់អ្នកដែរ។ ៤. សរសេរចំណុចសំខាន់ៗដាក់ក្នុងក្រដាសតូចមួយ ធ្វើដូចនេះអាចធានាបានថាអ្នកនឹងមិនភ្លេចចំណុច សំខាន់ៗដែលអ្នកចង់បង្ហាញដល់អ្នកស្ដាប់ និងមិនចាំបាច់នឹកដែលអាចរំខានដល់ការធ្វើបទបង្ហាញរបស់អ្នក។
៥. ស្ដាប់តន្ត្រី ឬអានពាក្យស្លោកល្បីៗមុនពេលធ្វើបទបង្ហាញ ហេតុអ្វីអ្នកចាំបាច់ត្រូវធ្វើដូច្នេះ? ព្រោះដើម្បីឲ្យអ្នកមានអារម្មណ៍ថាធូរស្បើយពីភាពតានតឹងទាំងឡាយ និងបង្កើនទំនុកចិត្តផងដែរ។ ៦. កំណត់ថានរណាជាអ្នកចូលរួមស្ដាប់ក្នុងបទបង្ហាញនេះ ការកំណត់អ្នកចូលរួមបានច្បាស់ អាចឲ្យអ្នកប្រើពាក្យពេចន៍ត្រឹមត្រូវ តាមឋានៈ និងកម្រិតការអប់រំដែលពួកគាត់មាន។ ៧. ផឹកទឹកបន្តិចមុនពេលចាប់ផ្ដើម ការផឹកទឹកអាចជួយសម្អាតជាតិស្អារក្នុងបំពង់ក ដូច្នេះអ្នកអាចបញ្ចេញសំឡេងលឺៗ និងច្បាស់ៗដល់ទស្សនិកជន។
៨. ត្រូវដើរទៅក្រោយទូវេទិកា[Podium] ការធ្វើបទបង្ហាញលើកដំបូងពេលខ្លះ អ្នកនៅតែមានការភិតភ័យ ដូច្នេះដើម្បីជៀសវាងកុំឲ្យប្រិយមិត្តក្នុងបទបង្ហាញឃើញរូបរាងញ័រ របស់អ្នក អាចចូលទៅឈរក្រោយតុវេទិកាដើម្បីបិទបាំងការបាត់ទំនុកចិត្តនៅ ពេលដែលមានអារម្មណ៍ស្ទាក់ស្ទើរ។ ៩. ប្រើខ្សែភ្នែកសម្លឹងអ្នកចូលរួម ការប្រើក្រសែភ្នែកសម្លឹងអ្នកចូលរួមមានន័យថាអ្នក យកចិត្តទុកដាក់លើពួកគេ ប៉ុន្តែវាជាការពិបាកបើអ្នកភ័យខ្លាចច្រើន។ អញ្ចឹងធ្វើដូចម្ដេចទើបអាចសម្លឹងអ្នកចូលរួមបាន បើអ្នកខ្លាចម្ល៉ឹងៗ? វិធីងាយៗដែលអ្នកគួរធ្វើ គឺត្រូវជ្រើសរើសមនុស្សដែលមានទឹកមុខរួសរាយរាក់ទាក់ និងព្យាយាមសម្លឹងទៅអ្នកទាំងនោះរាល់ពេលដែលអ្នកចង់ប្រើក្រសែ ភ្នែកដើម្បីបញ្ជាក់ថាអ្នកចាប់អារម្មណ៍លើពួកគេ។ ម៉េចដែរប្រិយមិត្ត ភ័យទៀតអត់ពេលធ្វើបទបង្ហាញ?

រៀន ចាំ​បាច់​កំណត់​គោល​ដៅ​ជីវិត​ដែរ?

បណ្ដា​អ្នក​សិក្សា​មួយ​ចំនួន​​រៀន​ដោយ​មាន​គោល​ដៅ​របស់​ខ្លួន​ច្បាស់ ​លាស់​ ពោល​គឺ​គេ​បាន​ត្រៀម​ជា​ស្រេច​ថា នឹង​ធ្វើ​អ្វី​មួយ​នៅ​ពេល​ដែល​គេ​រៀន​ចប់​។ ផ្ទុយ​ទៅ​វិញ ក៏​មាន​បណ្ដា​អ្នក​សិក្សា​មួយ​ចំនួន​ទៀត រៀន​គ្មាន​គោល​ដៅ​ច្បាស់​លាស់​នោះ​ទេ គឺ​គេ​ចេះ​តែ​សិក្សា​ទៅ​ៗ ពេល​ខ្លះ​គ្រាន់​តែ​រៀន​កំដរ​គេ ចេះ​តែ​ទៅ​​តាម​គេ​ ទៅ​អោយ​ផុត​តែ​ពី​ផ្ទះ​កុំ​អោយ​គេ​ថា​នៅ​ទំនេរ​ឥត​ប្រ​យោជន៍ ឬ​ក៏​ទៅ​ដើម្បី​គេចវេះ​ពី​​កិច្ច​ការ​ផ្ទះ​​​ជា​ដើម។ ចុះ​ការ​រៀន​បែប​នេះ​នៅ​ថ្ងៃ​អនាគត​ តើ​វា​ផ្ដល់​ផល​ប៉ះ​ពាល់​អ្វី​ខ្លះ​ដល់​ការ​សិក្សា និង​អនាគត​​របស់​ពួក​​​គេ?
យុវសិស្ស ម៉ៃ សុគន្ធា និយាយ​ថា គេ​ចង់​ក្លាយ​ជា​អ្នក​សិល្បៈ។ បច្ចុប្បន្ន​នេះ យុវសិស្ស​រូប​នេះ កំពុង​រៀន​ជំនាញ​ព្យាណូ។ “ចំពោះ​គោល​ដៅ​របស់​ខ្ញុំ ខ្ញុំ​ចង់​ធ្វើ​ជា​អ្នក​សិល្បៈ សព្វ​ថ្ងៃ​ខ្ញុំ​កំពុង​រៀន​ព្យាណូ​​នៅ​ឯ​ផ្ទះ។ ក្រៅ​ពី​នេះ​ខ្ញុំ​រៀន​ភាសា​អង់គ្លេស​បន្ថែម​ទៀត​​ដើម្បី​​អោយ​គោល​ដៅ​របស់​ ខ្ញុំ​បាន​សម្រេច​ ទោះ​ជា​បច្ចុប្បន្ន​ខ្ញុំ​ឈប់​រៀន​នៅ​សាលា​រដ្ឋ​ក៍​ដោយ​ក៍​ខ្ញុំ​​នៅ​តែ​ខំ​ ប្រឹង​ប្រែង​តទៅ​ទៀត​ដែរ”។  ហេតុ​ផល​ដែល​ សុគន្ធា កំណត់​គោល​ដៅ​ជា​មុន​បែប​នេះ ជា​ការ​អភិវឌ្ឍ​ខ្លួន​គេ​អោយ​ឈាន​ទៅ​មុខ​។ “…ឈាន​ជា​ដំណាក់​ៗ​ ដូចជា​កាំ​ជណ្ដើរ​អីចឹង ហើយ​វា​អាច​ជួយ​តម្រង់​ទិស​អោយ​យើង​ឆាប់​ទៅ​ដល់​គោល​ដៅ​ដែល​យើង​ប្រាថ្នា​ ចង់​បាន​ទៀត​ផង។
ផ្ទុយ​ពី​ ម៉ៃ សុគន្ធា ខាង​លើ​ដែល​បាន​កំណត់​គោល​ដៅ​ច្បាស់​ក្នុង​ពេល​កំពុង​សិក្សា​នា​បច្ចុប្បន្ន យុវសិស្ស ឌៀប រ៉ាវី និយាយ​បែប​ទាក់​ទើរ​ៗ​ថា គេ​ពុំ​បាន​កំណត់​ថា មាន​គោល​ដៅ​ធ្វើ​អ្វី​ទេ។ រ៉ាវី បន្ត​ថា “ខ្ញុំ​មិន​ដឹង​ដែរ​ ខ្ញុំ​មិន​មាន​គោល​ដៅ​អ្វី​ទេ ខ្ញុំ​ចេះ​តែ​រៀន​ៗ​ទៅ​ មិន​ដឹង​ថា​ថ្ងៃ​ក្រោយ​ខ្ញុំ​បាន​ធ្វើ​ការ​ងារ​អ្វី​នោះ​ទេ​បង! ចាំ​រៀន​ចប់​ចាំ​គិត​ទៀត។ គេ​និយាយ​ទៀត​ថា ​ពេល​នេះ​​ខ្ញុំ​ក៍​មិន​ដែល​គិត​ថា​នឹង​ចង់​ធ្វើ​អ្វី​ដែរ​ ព្រោះ​ខ្ញុំ​ជា​កូន​អ្នក​ក្រ​គ្មាន​លទ្ធភាព​រៀន​បាន​ជ្រៅ​ជ្រះ​ដូច​កូន​​គេ​ អ្នក​មាន​​ទេ”។ ចំពោះ​លទ្ធផល​ការ​សិក្សា​បច្ចុប្បន្ន គេ​ប្រាប់​ឲ្យ​ដឹង​ថា ការ​សិក្សា​សព្វ​ថ្ងៃ​គឺ​ធម្មតា​​ៗ​បាន​ត្រឹម​​មធ្យម​ ​ដូច​ជា​មិន​មាន​មុខ​វិជ្ជា​ណា​មួយ​ល្អ​ជាង​មុខ​វិជ្ជា​ណា​មួយ​ទេ។
មិន​ដូច​គន្ធា​ទេ វេជ្ជរ៉ា រៀន​នៅ​វិទ្យាល័យ​មួយ​នៅ​ភ្នំពេញ​ថ្មី ប្រាប់​ច្បាស់​ៗ​ថា គេ​ច្បាស់​ណាស់​ថា គេ​ចង់​ធ្វើ​ជា​[មេធាវី]។ ការ​ដែល​យុវតី​រូប​នេះ បាន​កំណត់​គោល​ដៅ ជា​មុន​យ៉ាង​នេះ ដោយ​សារ​នាង​ធ្លាប់​បាន​ស្ដាប់​វិទ្យុ​គេ​និយាយ​អំពី​ការ​រៀន​មាន​គោល​ដៅ​ នេះ នាំ​ឲ្យ​ទទួល​ជោគជ័យ​ក្នុង​ជីវិត។ លើស​ពី​នេះ​ការ​សិក្សា​ក៏​បាន​លទ្ធផល​ល្អ​ដែរ។ “…ខ្ញុំ​នឹង​រៀន​មហា​វិទ្យាល័យ​ច្បាប់…ហើយ​ដើម្បី​រៀន​ច្បាប់​បាន​ល្អ ទាល់​តែ​ខ្ញុំ​ពូកែ​ខាង​សីលធម៌ ពលរដ្ឋ ប្រវត្តិសាស្ត្រ សិក្សា​សង្គម អក្សរ​សាស្ត្រ​ខ្មែរ​ជា​ដើម…”។ វេជ្ជ​រ៉ា អះអាង​ថា នាង​ប្រឹង​មុខ​វិជ្ជា​ទាំង​នេះ ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​បច្ចុប្បន្ន។ ប៉ុន្តែ គេ​ពុំ​បាន​បោះ​បង់​មុខ​វិជ្ជា​ដ៏​ទៃ​ទៀត​ទេ។ “…គ្រាន់​ថា មុខ​វិជ្ជា​ទាំង​នេះ អាទិភាព​ជាង​គេ!”។
ងាក​មក​មើល​ការ​លើក​ឡើង​របស់​និស្សិត​វិញ​ជុំវិញ​បញ្ហា​ការ​សិក្សា​គ្មាន ​គោល​បំណង​នេះ។ រំលឹក​ពី​អតីតកាល​និស្សិត ម៉ា ជីវ៉ា អ្នក​ខេត្ត​កណ្ដាល​ដែល​ទើប​តែ​បាន​ប្រលង​ចូល​សិក្សា​ច្បាប់​នៅ​សកល​ វិទ្យាល័យ​ព្រះ​សីហ​មុនី​រាជា ក្នុង​ឆ្នាំ​នេះ  និយាយ​ថា គេ​ពុំ​បាន​កំណត់​គោល​បំណង​អ្វី​នោះ​ទេ កាល​ពី​នៅ​រៀន​វិទ្យាល័យ។ បន្ទាប់​ពី​ជាប់​បាក់​ឌុប​រួច គេ​ពុំ​ដឹង​រៀន​អ្វី និង​ធ្វើ​អ្វី​នោះ​ទេ? និស្សិត​រូប​នេះ ទុក​ចោល​ជាង​ពីរ​ឆ្នាំ​មក​ហើយ។ គេ​សារភាព​ថា ការ​កំណត់​គោល​បំណង​ជីវិត​គឺ​ពិត​ជា​មាន​សារៈសំខាន់​ដើម្បី​អភិវឌ្ឍ​ខ្លួន។ “ឥឡូវ​នេះ​ខ្ញុំ​មាន​គោល​ដៅ​ជីវិត​ច្បាស់​លាស់​ហើយ…ហើយ​ខ្ញុំ​សម្គាល់​ខ្លួន ​ឯង​ថា ហាក់​មាន​ទឹក​ចិត្ត​ជាង​មុន​ឆ្ងាយ​ណាស់​”។
ក្រៅ​ពី​អ្នក​សិក្សា​គួរ​មាន​គោល​ដៅ​ជីវិត​នោះ អ្នក​រៀន​ក៏​គួរ​មាន​សមត្ថភាព​ផង​ដែរ។ តាម​ទស្សនៈ​របស់​​បណ្ឌិត ជា ចំរើន អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កណ្ដាល ឲ្យ​ដឹង​ថា ​សមត្ថភាព​នេះ​គឺ​កើត​ចេញ​ពី​ការ​សិក្សា​រៀន​សូត្រ។     ក្នុង​ន័យ​ជា​គន្លឹះ​ដល់​ការ​សិក្សា​របស់​អ្នក​រៀន បណ្ឌិត ជា ចំរើន លើក​ឡើង​ទៀត​ថា រៀន​ពី​សាលា រៀន​ពីសង្គម រៀន​ពី​ការងារ។ ត្រូវ​មាន​ការ​តាំង​ចិត្ត​ច្បាស់​លាស់​ថា រៀន​ដើម្បី​ធ្វើ​អ្វី​ទៅ​ថ្ងៃ​មុខ។ ម្យ៉ាង​ទៀត​មិន​ថា តែ​អ្នក​រៀន​នោះ​ទេ គឺ​ត្រូវ​ក្រឡេក​មើល​អ្នក​ដទៃ​ទៀត​ដែល​កំពុង​រស់​នៅ​ជុំ​វិញ​ខ្លួន ពិសេស​សំឡឹង​មើល​អ្នក​រៀន​ដែល​បាន​កំណត់​គោល​ដៅ​ជីវិត ហើយ​ទទួល​បាន​ជោគជ័យ។ ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​សម្រប​ខ្លួន​តាម​ស្ថានភាព​សង្គម​ជាក់​ស្ដែង មាន​ន័យ​ថា មនុស្ស​ត្រូវ​គោរព​ច្បាប់​ធម្មជាតិ។ តាម​រយៈ​ការ​ជួប​សន្ទនា​ជាមួយ​បណ្ដា​យុវវ័យ​មួយ​ចំនួន​យល់​ថា ប្រការ​ដែល​គេ​រៀប​ចំ​គោល​ដៅ​ច្បាស់​លាស់​​បែប​នេះ នឹង​ជំ​រុញ​ការ​សិក្សា​របស់​គេ​អោយ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។ ជាពិសេស ជា​កម្លាំង​ធ្វើ​ឲ្យ​សម្រេច​គោល​ដៅ​របស់​ពួក​គេ៕

៩​យ៉ាង​

ក្នុង​ការ​ដោះស្រាយ​ការ​ត្អូញ​ត្អែរ​របស់​អតិ​ថិ​ជន​

ការ ​ដោះ​ស្រាយ​ភាព​ត្អូញត្អែរ​របស់​អតិ​ថិ​ជន​ គឺ​អាច​ជួយ​ឲ្យ​អតិ​ថិ​ជន​មាន​ការ​ចង​ចាំ​ពី​ក្រុម​ហ៊ុន​អ្នក និង​ជួយ​ជម្រុញ​ដល់​ភាព​ល្បី​ល្បាញ​របស់​ក្រុម​ហ៊ុន​អ្នកក្នុង​ការ​ផ្ដល់​សេ ​វា​កម្ម​ដ៏​ល្អ​​ថែម​ទៀត​ផង។ យើង​មាន​វិធី​សាស្រ្ដ​មួយ​ចំនួន​ដើម្បី​ជៀស​វាង​ការ​ត្អូញ​ត្អែរ​របស់​អតិ​ ថិជន​ឲ្យ​ប្រែ​ក្លាយ​ជា​គ្រោះ​មហន្ដ​រាយ​សម្រាប់​ក្រុម​ហ៊ុន​អ្នក។
១. ទទួល​កំហឹង​របស់​គេ និង​ធ្វើ​ការ​សុំ​ទោស
ខណៈ ​ដែល​អ្នក​ស្ដាប់​ការ​ត្អូញ​ត្អែល​របស់​អតិ​ថិ​ជន​របស់​អ្នក អ្នក​គួរ​តែ​ធ្វើ​ការ​កត់​ចំណាំអំពី​ការ​មិន​ពេញ​ចិត្ត​របស់​ពួក​គេ​លើ​សេវា ​កម្ម និង​ផលិត​ផល​របស់​យើង។ នៅ​ពេល​ដែល​អតិថិ​ជន​បញ្ចប់​ការ​ស្ដី​បន្ទោស អ្នក​ត្រូវ​ធ្វើ​ការ​ទទួល​ស្គាល់ និង​ធ្វើ​ការ​សុំ​អភ័យ​ទោស​ពី​ពួក​គេ។ ប្រសិន​ជា​អ្នក​ធ្វើ​ការ​ស្រែក​គំហក​ដាក់​អតិថិ​ជន​របស់​អ្នក​វិញ គឺអាច​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​ធំ និងធ្វើ​ឲ្យ​​គេ​ធ្វើ​ការ​រិះ​គន់​លើ​ចរិ​ក​អ្នក​ផ្ទាល់។
អ្នក ​ គឺ​ជា​តំណាង​ឲ្យ​ក្រុម​ហ៊ុន ហេតុ​នេះ អ្វី​ដែល​អ្នក​ធ្វើ​ចេញ​ទៅ មិន​មែន​ត្រឹម​តែ​គិត​ពី​ផល​ប្រយោ​ជន៍ និង​អារម្មណ៍​របស់​អ្នក​តែ​មួយ​មុខ​នោះ​ទេ ប៉ុន្ដែ​អ្នក​ត្រូវ​ជា​រួម។ ពាក្យ​ “​សុំ​ទោស” គឺ​ជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​កំហឹង​របស់​អតិ​ថិជន​មាន​ការ​ថយ​ ចុះ។
២. ការ​រ៉ាប់​រង​បន្ដ​ជា​មួយ​អតិថិ​ជន
បន្ទាប់ ​ពី​អ្នក​ស្ដាប់ និង​ធ្វើ​ការ​កត់​ត្រា​ពី​ភាព​ខ្វះ​ខាត​របស់​យើង​ហើយ អ្នក​គួរ​សួរ​សំណួរ​បន្ថែម​ដើម្បី​ឲ្យ​ដឹង​ពី​តម្រូវ​​ការ​របស់​ពួក​គេ​កាន់ ​តែ​ច្បាស់។ អ្នក​មិន​ត្រូវ​ធ្វើ​ការ​សុំ​អភ័យ​ទោស​ដោយ​មិន​​មាន​ការ​ធានា​រ៉ាប់​រង ឬ​ការ​សាក​សួរ​ពត៏​មាន​ឲ្យ​បាន​ច្បាស់​លាស់​នោះ​ទេ។ នៅ​ពេល​ដែល​អ្នក​ធ្វើ​ការ​សាក​សួរ​ពួក​គេ​បាន​ច្បាស់​លាស់​ហើយ អ្នក​នឹង​ដឹង​ថា​ពួកគេ​ត្រូវ​ការ​ឲ្យ​យើង​ធ្វើ​អ្វី​ខ្លះ ហើយ​យើង​​មាន​សមត្ថភាព​អ្វី​ខ្លះ​ក្នុង​ការ​ជួយ​ពួក​គេ។
៣.​ ធ្វើ​សកម្មភាព
​ បន្ទាប់​ពី​ដឹង​ពត៏​មាន​ច្បាស់​លាស់​ហើយ អ្នក​ត្រូវ​ប្រាប់​អតិថិ​ជន​របស់​អ្នក​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ សម្រាប់​ពួក​គេ។ បើ​ពួក​គេ​ព្រម​ទទួល​សំណើរ​ទាំង​នោះ អ្នក​ត្រូវ​ធ្វើ​ការ​សន្យា​ជា​មួយ​ពួក​គេ​ ហើយ​ធ្វើ​សកម្មភាព​នោះ​ឲ្យ​បាន​ច្បាស់​លាស់។
៤. បង្កើត​ភាព​ងាយ​ស្រួល​ក្នុង​ការ​និយាយ​ជា​មួយ​ភ្នាក់​ងារ​របស់​យើង
ប្រសិន ​ជា​​អតិ​ថិ​ជន​មាន​ការ​ពិបាក​ក្នុង​ការ​ទំនាក់​ទំនង​ជាមួយ​ក្រុមហ៊ុន អ្នក​ត្រូវ​ផ្ដល់​យោបល់​ឲ្យ​ពួក​គេ​ធ្វើ​ការ​ទំនាក់​ទំនង​ផ្ទាល់​ជាមួយ​ ភា្នក់​ងារ​ដែល​នៅ​ជិត​ពួក​គេដែល​អាច​ផ្ដល់​ពត៏​មាន​ច្បាស់​លាស់​សម្រាប់​ ពួក​គេ។
៥. បង្ហាញ​ពួកគេ​ថា​អ្នក​ចង់​បាន​ការ​រិះ​គន់
អ្នក ​ត្រូវ​បញ្ចាក់​ថា​អ្នក​ពិត​ជា​ចង់​ដឹង​ពី​កំហុស និង​ចំនុច​ខ្វះ​ខាត​របស់​អ្នក​។ អ្នក​ត្រូវ​ផ្ដល់​ឲ្យ​អតិ​ថិ​ជន​នូវ​ការ​ធ្វើ​ការ​វាយ​តម្លៃ និង​រឹះ​គន់​ល់​សេវា​កម្ម ឬ​ផលិត​ផល​របស់​អ្នក។
៦. ប្រើ​ប្រាស់​ទំនាក់​ទំនង​ឲ្យ​សកម្ម
អ្នក ​ត្រូវ​ដឹង​ពី​បញ្ហា​ជា​មុន​សិន បន្ទាប់​មក​ធ្វើ​ការ​ទំនាក់​ទំនង​ទៅ​ភ្នាក់​ងារ​របស់​អ្នក​។ ការ​ទំនាក់​ទំនង​របស់​អ្នក​ និង​ភ្នាក់​ងារ​របស់​អ្នក​ គឺ​ត្រូវមាន​ភាព​ងាយ​ស្រួល និង​ឆាប់​រហ័ស។  ​ចំពោះ​អតិ​ថិ​ជន​របស់​អ្នក វិញ អ្នក​ក៏​ត្រូវ​ធ្វើ​ការ​ទំនាក់​ទំនង​គេ​ឲ្យ​បាន​ញឹក​ញាប់​ដែរ​ដើម្បី​ដឹង​ពី ​តម្រូវ​ការ និង​ចំណង់​ចំណូល​ចិត្ត ព្រម​ទាំង​ការ​ខ្វះ​ខាត​របស់​ពួក​យើង។
៧. យល់​ចិត្ត​អតិ​ថិ​ជន
​ ដើម្បី​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដោះ​ស្រាយ​ភាព​ត្អូញ​ត្អែល​របស់​ អតិ​ថិជន អ្នក​ត្រូវ​យល់​ចិត្ត​របស់​ពួក​គេ។​ អ្នក​ត្រូវ​ដឹង​ពី​តម្រូវ​ការ និង​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ ព្រម​ទាំង​ទម្លាប់ និង​ចរិក​របស់​ពួក​គេ​ផង​ដែរ។
៨. អ្នក​ត្រូវ​ជាប់​លាប់​ជា​មួយ​ពត៏​មាន​សង្គម
អ្នក ​ត្រូវ​​បើក​ទូលាយ​ឲ្យ​អតិ​ថិ​ជន​របស់​អ្នក​ធ្វើ​ការ​រិះ​គន់​តាម​រយៈ​អ៊ីន​ ធើ​ណេត​ដើម្បី​ឲ្យ​អ្នក​ដទៃ​ដឹង​ថា​ ក្រុមហ៊ុន​អ្នក​មាន​ទំនួល​ខុស​ត្រូវ​ និង​ផ្ដល់​សេ​វា​ក​ម្ម​ល្អ និង​ឆាប់​រហ័ស​ទៀត​ផង។
៩. ការ​រិះ​គន់​ជា​ឱ​កាស​ល្អ​សម្រាប់​ក្រុមហ៊ុន
​ ការ​រិះ​គន់ ឬ​ក៏​ត្អូញ​ត្អែល​របស់​អតិ​ថិជន គឺ​ជា​ឱ​កាស​ក្នុង​ការ​អភិ​វឌ្ឍ​ក្រុមហ៊ុន​ឲ្យ​កាន់​តែ​រីក​ចម្រើន។ យើង​អាច​ទទួល​បាន​ការ​កែ​លម្អ និង​គំនិត​ថ្មីៗ​ពី​អតិថិជន។ មិន​តែ​ប៉ុណ្ណោះ​ប្រសិន​ជា​យើង​អាច​ដោះ​ស្រាយ​ការ​កែ​លម្អ​ទាំង​នោះ ក្រុមហ៊ុន​របស់​យើង​នឹង​កាន់​តែ​មាន​មុខ​មាត់ ហើយ​អតិ​ថិ​ជន​ស្គាល់​កាន់​តែ​ច្រើន៕

សិក្សាពីបរាជ័យដើម្បីជោគជ័យ

នេះមិនមែនជាចំណែកនៃដំណោះស្រាយទេ!

មនុស្សភាគច្រើនតែងគិតថា ភាពបរាជ័យគឺជារឿងអាក្រក់ ហើយជោគជ័យគឺជារឿងល្អ។ ចុះចំណែកអ្នកវិញយល់​យ៉ាង​ណា​ដែរ​ចំពោះ​ពាក្យ​ទាំង​ពីរ​នេះ?​ តាម​ពិត​ទៅ​ បរាជ័យ និង ជោគជ័យ​គឺ​ជារឿង​ល្អ​ ប្រសិន​បើ​មនុស្ស​ទាំងអស់​គ្នាយល់​ពី​ខ្លឹមសារ  និង​គោល​បំណង​ច្បាស់​លាស់​របស់​វា​។​ ចូរ​អ្នកចងចាំ​ថា៖

  • មនុស្ស​ដែល​បរាជ័យ​ គឺមនុស្សដែលគិតតែមិនបានធ្វើ និង​មនុស្ស​ដែល​ធ្វើ​តែ​មិន​បាន​គិត។​
  • ជោគជ័យ​ពិត​ប្រាកដ​ ប្រកបដោយបរាជ័យ​ប្រាំបួនលើកក្នុង​ចំនួន​ដប់លើក​នៃ​ការ​ព្យាយាម។

ក្នុងនោះយើងក៏អាចនិយាយបានថា ៖

  • ជោគជ័យ បញ្ជាក់​ពី​ផែន​ការ​ដ៏​ម៉ដ្ឋចត់
  • ជោគជ័យ បញ្ជាក់ពីការសម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ
  • ជោគជ័យ បញ្ជាក់​ពី​ធន​ធានដ៏សម្បូរណ៍បែប
  • ជោគជ័យ បញ្ជាក់ពីយុទ្ធសាស្រ្តដ៏មានសក្តានុពល

ជាមួយ​គ្នា​នេះ​ដែរ​ ចូរយើងទាំងអស់​គ្នា​គិត​អំពី ភាពបរាជ័យ​វិញ​ម្តង​“តើបរាជ័យគឺជាអ្វី?” “​តើអ្វី​ជា​តួនាទី​នៃ​ភាព​បរាជ័យ?”​

  • ភាពបរាជ័យ គឺជា​ការ​បង្រៀន​ដល់​យើង ហើយ​យើងរៀន​ពីភាពបរាជ័យនោះ
  • ភាពបរាជ័យ បានបង្រៀន​ឲ្យយើងចេះធ្វើការផ្លាស់ប្តូរផែនការ
  • ភាពបរាជ័យ បានបង្រៀនយើងថា​ត្រូវចេះផ្លាស់ប្តូរនូវការសម្រេចចិត្ត
  • ភាពបរាជ័យ បានបង្រៀនយើងថា​ត្រូវចេះផ្លាស់ប្តូរនូវធនធាន
  • ភាពបរាជ័យ បានបង្រៀនយើងថា​ត្រូវចេះផ្លាស់ប្តូរ​នូវយុទ្ធសាស្រ្ត

* ជារួមៈ រាល់​កិច្ចការ​អ្វី​ក៏​ដោយ​ដែល​យើង​បាន​ធ្វើ និងកំពុង​ធ្វើ ទោះបីជា​យើង​ទទួល​ជោគ​ជ័យ ឬបរាជ័យ​ក្នុងកិច្ចការ​នោះ គឺយើងមិនត្រូវបោះបង់វា​ចោល​នោះទេ។ ប៉ុន្តែយើងត្រូវចងចាំវាអោយបានច្បាស់ថា តើអ្វីដែលជាចំណុចខ្សោយរបស់យើង​ សិក្សា​អំពី​វា​ឲ្យ​បានច្បាស់ ដើម្បីកែប្រែចំនុចខ្វះខាតនោះ។​ យើងអាចនិយាយបានថា ភាពបរាជ័យ និងចំណុចខ្សោយ​របស់យើង គឺជាបទពិសោធន៍ និងជាគ្រូដ៏ល្អសម្រាប់យើង ដែលបានបង្ហាញប្រាប់អំពីចំណុចខ្សោយរបស់យើង ដើម្បីអោយឈានទៅរកភាពជោគជ័យ។ វាជារឿងដ៏កម្រសម្រាប់មនុស្សក្នុងការធ្វើអ្វី​មួយក្នុងរយះពេលតែមួយដង ហើយឈានដល់ភាពជោគជ័យ។​ ដូច្នេះយើងទាំងអស់គ្នា មិនត្រូវចុះចាញ់នឹងបរាជ័យឡើយ។ បើយើងមិនសិក្សាពីចំណុចខ្សោយ និងបរាជ័យនោះ យើងក៏មិនដឹងពីចំណុចខ្លាំង និងជោគជ័យនោះដែរ។

(ផ្នែកខ្លះបានដកស្រង់ចេញពី ទស្សនាវដ្តី “វិធីសាស្រ្តជោគជ័យ” ឆ្នាំទី១ លេខទី​០៣ ខែ​ ឧសភា ឆ្នាំ២០១១)

៤យ៉ាងដើម្បីរស់នៅក្នុងភាពជោគជ័យ

បណ្ឌិត ជា ចំរើន អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កណ្ដាល បាន​លើក​ឡើង​ចំណុច​៤​យ៉ាង​ក្នុង​ន័យ​ឲ្យ​ជនានុជន​ជា​ពិសេស​យុវវ័យ​ដំណើរ​ ជីវិត​របស់​ខ្លួន​ប្រកប​ដោយ​ជោគជ័យ​ទាំង​នា​ពេល​បច្ចុប្បន្ន និង​អនាគត។ ទាំង​បួន​ចំណុច​នោះ​រួម​មាន [សមត្ថភាព គោរព​ច្បាប់​ធម្មជាតិ វាសនា និង​ឱកាស]។

ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​ដល់​ សិស្សានុសិស្ស​ក្នុង​អង្គការWHC កាល​ពី​ព្រឹកមិញ​នេះ លោក​បណ្ឌិត ពន្យល់​ថា មនុស្ស​ម្នាក់​ៗ​ត្រូវ​មាន​[សមត្ថភាព]​ពេញ​លេញ​ក្នុង​ខ្លួន។ ដើម្បី​ទទួល​បាន​សមត្ថភាព​នេះ មនុស្ស​ត្រូវ​តែ​រៀន​ទោះ​រៀន​ពី​សាលា​ក្ដី រៀន​ពីសង្គម​ក្ដី រៀន​ពី​ការងារ​ក្ដី។ លោក​សង្កត់​ធ្ងន់​ថា គ្មាន​បុគ្គល​ណា​ម្នាក់​ដំណើរ​ជីវិត​របស់​ខ្លួន​ទៅ​បាន​ស្រួល​ដោយ​គ្មាន​ សមត្ថភាព​នោះ​ទេ។
ចំពោះ​ចំណុច​ដែល​និយាយ​អំពី​ការ​[គោរព​ច្បាប់​ធម្មជាតិ]​ វិញ​ត្រូវ​ បណ្ឌិត ជា ចំរើន បក​ស្រាយ​ថា មនុស្ស​ត្រូវ​តែ​ក្រឡេក​មើល​អ្នក​ដទៃ​ទៀត​ដែល​កំពុង​រស់​នៅ​ជុំ​វិញ​ខ្លួន។ ​ធ្វើ​បែប​នេះ​ដើម្បី​សម្រប​ខ្លួន​តាម​ស្ថានភាព​សង្គម។ ត្រង់​នេះអាច​មាន​ន័យ​ដូច​ពាក្យ​ស្លោក​ខ្មែរ​មួយ​ឃ្លា​ចែង​ថា [ចូល​ស្ទឹង​តាម​បថ​ចូល​ស្រុក​តាម​ប្រទេស]។
ដោយ​ឡែក​ចំណុច​ទី​៣ ដែល​និយាយ​អំពី”វាសនា”​នោះ ពុំ​មែន​សំដៅ​ទៅ​រក​ព្រេង​វាសនា​ក្នុង​រឿង​ជំនឿ​បែប​កម្មផល​នោះ​ទេ។ ចំណុច​នេះ បណ្ឌិត ជា ចំរើន ចង់​ដៅ​ទៅ​រក​ទំនាក់​ទំនង​ក្នុង​សង្គម​រវាង​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ​ទៀត។ ប្រការ​នេះ លោក​ចង់​ឲ្យ​បុគ្គល​ម្នាក់​ៗ​ចេះ​បង្កើត​ទំនាក់ទំនង​ល្អ​ក្នុង​សង្គម​ឲ្យ​ បាន​ច្រើន។ ទំនាក់ទំនង​ក្នុង​សង្គម​កាន់​តែ​ច្រើន ទំនាក់ទំនង​កាន់​តែ​ល្អ ឱកាស​ទទួល​បាន​អត្ថប្រយោជន៍​ក៏​កាន់​តែ​ច្រើន​ដែរ បើ​ទោះ​មិន​ទាន់​បាន​ក្នុង​ពេល​មាន​ទំនាក់​ទំនង​ក្ដី។

ចំណុច​ចុង​ក្រោយ ដែល​មនុស្ស​ត្រូវ​មើល​គឺ”ឱកាស”។ ជា​កត្តា​ជុំ​រុញ​ឲ្យ​ខ្លួន​ក្លាយ​ទៅ​ជា​បុគ្គល​ជោគ​ជ័យ​លោក​បណ្ឌិត​ឲ្យ​មើល ​ទៅ​លើ​ឱកាស ពោល​គឺ​ត្រូវ​ចេះ [រង់​ចាំ​ឱកាស ចេះ​ឆក់​ឱកាស បង្កើត​ឱកាស និង​បំផ្លាញ​ឱកាស]។ ត្រង់​ចំណុច​”បំផ្លាញ​ឱកាស”​នេះ គឺ​បុគ្គល​ម្នាក់ៗ​ត្រូវ​ចេះ​បំផ្លាញ​ឱកាស​ណា​ដែល​នាំ​សេចក្ដី​វិនាស​ដល់​ ខ្លួន។ ប្រការ​នេះ​ដែរ​ក៏​សំដៅ​ដល់​ការ​ប្រកួត​ប្រជែង​រវាង​គ្នា​និង​គ្នា​ដែរ។
បណ្ឌិត ជា ចំរើន អតីត​ជា​ក្មេង​កំព្រា​រស់​នៅ​ក្នុង​ជំរំ។ បន្ត​មក​លោក​បាន​បើក​អង្គការ​មួយ​បណ្ដុះ​បណ្ដាល​ជំនាញ​រដ្ឋបាល និង​ភាព​ជា​អ្នក​ដឹក​នាំ។ ជា​ជំហាន​បន្ទាប់​លោក​បាន​ក្លាយ​ជា​តំណាង​រាស្ត្រ និង​ជា​​សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា៕

(ផ្សាយ​ក្នុង​ផ្នែក​ ភាពជោគជ័យ ដោយ touchsokhak សម្រាប់ http://www.sabay.com.kh)

យោបល់បន្ថែមៈ

បើតាមមតិរបស់​ខ្ញុំ(ប្រិយមិត្តសប្បាយ) ដើម្បីធ្វើអោយអ្នកដទៃជឿជាក់គឺ​ គោរពសន្យា ពង្រឹងសម្ថភាព​ មានទំនូលខុសត្រូវចំពោះអ្វីដែលយើងធ្វើ នឹងភាព​ស្មោះត្រង់។

ទាក់ទង​នឹង​ភាព​ជោគជ័យ​ដែល​ខ្លួន​ទទួល​បាន​ និស្សិត កុក ស៊ីសូរ៉ាឌី បាន​និយាយ​ទាំង​មោទនភាព​ចំពោះ​ខ្លួន​ថា ” ខ្ញុំ​ជឿ​ថា ទំនាក់ទំនង​ល្អ ចេះ​ចាប់​ឱកាស ការ​តាំង​ចិត្ត ​ក្ដី​សង្ឃឹម​ និង​ការ​សិក្សា​ពី​តម្រូវការ​ការងារ​ឲ្យ​ច្បាស់ ជា​កត្តា​ដែល​នាំ​ឲ្យ​​យើង​​ទទួល​បាន​ជោគជ័យ”។

ក្ដី​សង្ឃឹម​របស់​និស្សិត​រូប​នេះ​គឺ​ជឿ​ថា ចំណេះ ឬ​ជំនាញ​ពិត​ប្រាកដ​នឹង​នាំ​ទៅ​រក​ភាព​ជោគ ជ័យ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s